Boateng ត្រូវ​បាន​មេ​ Bayern ទម្លាយ​ថា​កំពុង​ចរចា​រឿង​ផ្ទេរ​ជាមួយ​ក្លឹប​ផ្សេង

  • 2018-07-25 11:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ក្លឹប Bayern Munich លោក Karl-Heinz Rummenigge ក្នុង​ថ្ងៃ​នេះ បាន​អះអាង​ថា ខ្សែ​ការពារ Jerome Boateng និង​ក្លឹប PSG កំពុង​ទាក់ទង​គ្នា​រឿង​ផ្ទេរ។

នាយក​ប្រតិបត្តិ​ក្លឹប Bayern Munich លោក Karl-Heinz Rummenigge

លោក Rummenigge បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "នៅ​អំឡុង​ពេល​នេះ​ មិន​ទាន់​មាន​ការ​ទាក់ទង​ផ្លូវ​ការ​រវាង​ក្លឹប និង​ក្លឹប​ឡើយ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​ដឹង​ថា ក្លឹប PSG កំពុង​ទាក់​ទង​ភ្នាក់ងារ Boateng។ ឥឡូវ​យើង​មាន​តែ​រង់​ចាំ​មើល​សិន​ដើម្បី​ពិភាក្សា​រឿង​ផ្ទេរ។ យើង​ត្រូវ​តែ​ចរចា​យក​តម្លៃ​ផ្ទេរ​មួយ​ដ៏​សមស្រប"។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជា​ច្រើន តម្លៃ​ដែល Bayern ចង់​បាន​ គឺ​ស្ថិត​ក្នុង​រង្វង់ ៥០ លាន​អឺរ៉ូ (ជាង ៥៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

សូម​បញ្ជាក់​ផង​ដែរ​ថា Boateng បាន​មក​ចូល​រួម​ជាមួយ Bayern កាល​ពី​ឆ្នាំ ២០១១ និង​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ជាង ៨ ឆ្នាំ​លេង​ឲ្យ​ក្លឹប​អាល្លឺម៉ង់​មួយ​នេះ។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​ឲ្យ​ក្លឹប​បាន​សរុប ២៥៨ ប្រកួត និង​ស៊ុត​ចូល ៨ គ្រាប់៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម