បុរសស្មោះស្នេហ៍ ស្ពាយប្រពន្ធពិការ ដើរលេងគ្រប់កន្លែង ឃើញហើយពិតជារំជួលចិត្ត

  • 2018-07-26 03:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ បុរស​ជនជាតិ​ចិន វ័យ​៥៧ឆ្នាំ​ម្នាក់ ត្រូវ​គេ​ថត​បាន​ស្ពាយ​ប្រពន្ធ​ពិការ​នៅ​លើ​ខ្នង​របស់​ខ្លួន ចុះ​ពី​លើ​កំពូល​ភ្នំ Huangshan ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ស្ថិត​នៅ​ភាគ​អាគ្នេយ៍ ខេត្ត Anhui ប្រទេស​ចិន។

បើ​តាម​វីដេអូ​ឃ្លិប​ដែល​ថត​កាល​ពី​ថ្ងៃ​អាទិត្យ ទី២២ ខែ​កក្កដា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ លោក Wang Xiaomin ដើរ​ចុះ​ជណ្ដើរ​ភ្នំ​ដ៏​ល្បី​មួយ​របស់​ប្រទេស​ចិន ជាមួយ​នឹង​ភរិយា​វ័យ ៥៣ឆ្នាំ ដែល​ចង​ជាប់​នៅ​ក្រោយ​ខ្នង។

លោក Wang បាន​និយាយ​ថា «ពិភពលោក​នេះ​ពិត​ជា​ធំ​ណាស់ ហើយ​ខ្ញុំ​ចង់​នាំ​នាង​មើល​វា ដូច្នេះ​នាង​នឹង​មិន​ស្ដាយ​ក្រោយ​ឡើយ។ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ជីវិត​នាង​កាន់​តែ​មាន​ន័យ»។

គួរ​បញ្ជាក់​ថា ប្រពន្ធ​របស់​លោក Wang ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ ត្រូវ​រក​ឃើញ​ថា​កើត​ជំងឺ​រ៉ាំរ៉ៃ Motor Neurone Disease (MND) កាល​ពី​៥ឆ្នាំ​មុន។ អាការៈ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សរសៃ​ប្រសាទ​នៅ​ក្នុង​ខួរ​ក្បាល និង​ខួរ​ឆ្អឹង​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បញ្ជូន​សារ ដើម្បី​ប្រាប់​សាច់ដុំ​ឲ្យ​ធ្វើ​អ្វី​មួយ។

ទោះ​បី​ជា​យ៉ាង​ណា លោក Wang បាន​បន្ថែម​ថា «ខ្ញុំ​ដឹង​ថា នាង​មិន​មាន​សង្ឃឹម​ច្រើន​ឡើយ ដែល​អាច​ជា​ពី​អាការៈ​នេះ ដូច្នេះ​ទើប​ខ្ញុំ​នាំ​នាង​ដើរ​លេង​ដើម្បី​មើល​ពិភពលោក»។ យ៉ាងណាមិញ ប្ដី​ប្រពន្ធ​ដែល​មិន​មាន​កូន​នេះ បាន​ធ្វើ​ដំណើរ​ជាច្រើន​កន្លែង​រួច​មក​ហើយ៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី