ចុះឈ្មោះ រត់​ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រ​ភព​ខ្មែរ​ នៅ​អង្គរនៅ? លើក​នេះ​បាន​​ម៉ាស្សា​ជើង ហើយ​ញ៉ាំ​ WURKZ Free ទៀត!

  • 2018-07-26 06:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​រត់​ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រ​ភព​ខ្មែរ​លើក​ទី ៥ ដែល​ឧបត្ថម្ភ​ធំ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ WURKZ នៅ​ខេត្ត​សៀមរាប​នឹង​មក​ដល់​រយៈ​ពេល​៩​ថ្ងៃ​ខាង​មុខ ខណៈ​ការ​ចុះឈ្មោះ​នឹង​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ០៣ សីហា ​២០១៨ នៅ​សណ្ឋាគារ អប្សរា​អង្គ​រ ​​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៦ ខេត្ត​សៀមរាប​។​

គិត​មក​ត្រឹម​ថ្ងៃ​នេះ មាន​កីឡាករ​ជាតិ និង​អន្តរជាតិ​បាន​ចុះ​ឈ្មោះ​ស​រុប​ជិត ៣០០០ នាក់​ហើយ ដែល​ក្នុង​នោះ​មាន​អ្នក​រ​ត់​ចម្ងាយ ៣គីឡូម៉ែត្រ​ ១០ គីឡូម៉ែត្រ ២១ គីឡូម៉ែត្រ និង​ ៤២ គីឡូម៉ែត្រ។ តាម​ការ​ព្យាករ​របស់​គណៈកម្មាធិការ ជាតិ​អូឡាំពិក​កម្ពុជា​ចំនួន​អ្នក​ចុះ​ឈ្មោះ​អាច​នឹង​កើន​ឡើង​ដល់​ទៅ ៤០០០​នាក់ មុន​ការ​ប្រកួត​មកដល់​នៅ​ថ្ងៃ​ទី ០៥ ខែ​សីហា ឆ្នាំ ២០១៨ ខាងមុខ​ ហើយ​កីឡាករ​ដែល​មក​ចូលរួម​ព្រឹត្តិការណ៍​នេះ​មាន​រហូត​ទៅដល់​ជាង​៤០​ប្រទេស​ឯ​ណោះ​។

ដោយឡែក​សម្រាប់​ការ​រៀបចំ​សណ្ដាប់​ធ្នាប់​ និង​បច្ចេកទេស​សម្រាប់​ការ​រត់​នេះ គណៈកម្មការ​បាន​រៀបចំ​រួចរាល់​អស់ហើយ ដែល​រួមមាន​ទាំង​ការ​ទំនុក​បម្រុង ភេសជ្ជៈ​ប៉ូវ​កម្លាំង​ WURKZ និង ទឹក​បរិសុទ្ធ​កម្ពុជា​​ពី​ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើរី​ជី​ស សម្រាប់​កីឡាករ​ទាំងអស់​តែ​ម្ដង​នៅ​តាម​ផ្លូវ​រត់​នី​មួយៗ។ ដូច្នេះ​ទាំង​គណៈកម្មការ​រៀប​ចំ​ការ​រត់​ប្រណាំង​ម៉ា​រ៉ា​តុង និង​ដៃ​គូឧបត្ថម្ភ​ធំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​​ស្វាគមន៍​កីឡាករ​ទាំងអស់​នៅ​ខេត្ត​សៀមរាប។

ដំណឹង​ល្អ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ WURKZ បើ​ខកខាន​មិន​បាន​ហ្វឹកហាត់​ឲ្យ​គ្រប់​គ្រាន់ មុន​ពេល​មក​ចូលរួម​រត់​ម៉ា​រ៉ា​តុង​ចក្រ​ភព​ខ្មែរ​លើក​ទី៥ នេះ កុំ​បារម្ភ ឲ្យ​​តែ​ពិសា WURKZ ដឹង​តែ​ដល់​ទី​តែ​ម្ដង។ ក្រោយពេល​រត់ ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ មាន​កន្លែង​ម៉ាស្សា​ជើង​អត់​គិតលុយ​ឲ្យ​ទៀត ឡូយ​មួយ​ចប់​តែ​ម្ដង។

ជួប​គ្នា​នៅ​ទឹកដី​ខេត្ត​សៀមរាប មុខ​ប្រាសាទ​អង្គរ​វត្ត ហើយ​កុំ​ភ្លេច​មក​កម្ដៅ​សាច់​ដុំ​នៅ​មុខ​ឆាក​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ ឲ្យ​សោះ​ចាប់ពី​ម៉ោង ៤ ព្រលឹម មុន​ពេល​រត់៕

អត្ថបទ៖ សុខណា