តារាចម្រៀងហ្វេសប៊ុក ឃើញតែរូបប្រហែលស្មានមិនដល់ថាសំឡេងល្អបែបនេះទេ (មានវីដេអូ)
- 2018-07-26 07:14:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងហ្វេសប៊ុក ឃើញតែរូបប្រហែលស្មានមិនដល់ថាសំឡេងល្អបែបនេះទេ (មានវីដេអូ)
ចន្លោះមិនឃើញ
យុវតីមកពីខេត្តស្វាយរៀងម្នាក់បង្កើតភាពភ្ញាក់ផ្អើលដោយសារសំឡេងធម្មជាតិពីរោះ ស្ទើរវ៉ាដាច់ម្ចាស់ដើម ដោយច្រៀង Cover ហើយធ្វើការបង្ហោះផ្សាយលើបណ្ដាញសង្គម។ វីដេអូចម្រៀងទាំងនោះមានការចែកចាយរាប់ពាន់ដង និងទស្សនារាប់ម៉ឺននាក់ថែមទៀត។
កញ្ញា សុខ អរុណវតី រួមគ្នាជាមួយតន្ត្រីករវ័យក្មេង លោក សន្តិភាព បានផ្តើមច្រៀងចម្រៀង Cover តាមតារាចម្រៀង ដោយមិនមានថតសំឡេងមុនក្នុង Studio និងកាត់តអ្វីនោះទេ ពោលគឺច្រៀងផ្ទាល់តែម្ដង។ ក្រោយមកទៀតបទចម្រៀងទាំងនោះក៏បានបង្ហោះចូលក្នុង Facebook ផ្ទាល់ខ្លួនរបស់កញ្ញា ហើយក៏មានមិត្តភ័ក្ដិចូលស្ដាប់ និងធ្វើការចែករំលែកពេញបណ្ដាញសង្គម ព្រោះតែកោតសរសើរនូវសំឡេងធម្មជាតិដ៏ល្អរបស់យុវតីវ័យក្មេងម្នាក់នេះ។
ដោយសារកត្តារូបរាងកាយមិនអំណោយផល ក៏បណ្ដាលឱ្យកញ្ញាមិនហ៊ានឡើងប្រឡងចម្រៀងនឹងគេ។ ប៉ុន្តែដោយចូលចិត្តការច្រៀង និងរីករាយជាមួយបទចម្រៀងទើបកញ្ញាច្រៀងលេងកម្សាន្តដោយមិនបានគិតខ្វល់រឿងល្បីល្បាញនោះទេ។ ចៃដន្យល្អ ក្នុងកន្លែងធ្វើការរបស់កញ្ញាមានតន្ត្រីករវ័យក្មេងដ៏ជំនាញម្នាក់ ពួកគេក៏ចាប់ដៃគូថតចម្រៀងបង្ហោះលេង កម្សាន្តអារម្មណ៍ពេលសម្រាកពីការងារប៉ុណ្ណោះ។
លោក សន្តិភាព បានបញ្ជាក់ថា ជាក់ស្តែងរូបលោកមានការងារតែងនិពន្ធភ្លេង និងការងារភ្លេងជាច្រើន ព្រមទាំងមានអាជីពកំពុងបំពេញយ៉ាងមមាញឹកដែរ តែដោយមើលឃើញទេពកោសល្យរបស់កញ្ញា វតី ទើបធ្វើឱ្យលោក មានការពេញចិត្ត ចូលរួមលេងកម្សាន្តជាមួយគ្នា ដោយបង្ហាញបទចម្រៀងបែបនេះ។ ប៉ុន្តែលោក បន្តថា ថ្ងៃខាងមុខទាំង ខ្លួន និង វតី នឹងរកកន្លែងថតឱ្យបានច្រើន ហើយក៏អាចនឹងយកចម្រៀងតែងនិពន្ធថ្មីៗមកបង្ហាញផងដែរ។
ចំណែកឯតារាចម្រៀងតាម Facebook អរុណវតី វិញយល់ថា ការច្រៀងវាមិនមែនជាអាជីពសម្រាប់នាងទេ តែក៏មិនមែនថាមិនចង់ធ្វើឱ្យតែបាននោះដែរ។ កញ្ញា វតី បន្តថា៖ «ថ្ងៃខាងមុខក៏ចង់មានចម្រៀងតែងនិពន្ធខ្លួនឯងដែរ ហើយមែនទែនទៅចូលចិត្តច្រៀងណាស់ ហើយក៏ធ្លាប់ឡើងច្រៀងក្នុងសាលារៀនអីចឹង តែនៅលើឆាកអី ឬចង់ក្លាយជាអ្នកចម្រៀងអីនោះខ្ញុំ ចាំគិតមើលសិន»៕
ចង់ដឹងថា កញ្ញា អរុណវតី មានទឹកដមសំនៀងប៉ុនណា តោះទស្សនាវីដេអូខាងក្រោម៖