ច្បាប់អូស្ត្រាលី ៖ អ្នកមិនទៅបោះឆ្នោត ត្រូវប្រឈមមុខជាប់ទោសជាកំហិត
- 2018-07-26 06:49:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់អូស្ត្រាលី ៖ អ្នកមិនទៅបោះឆ្នោត ត្រូវប្រឈមមុខជាប់ទោសជាកំហិត
ចន្លោះមិនឃើញ
នៅក្នុងប្រទេសអូស្ត្រាលី ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុគ្រប់ ១៨ ឆ្នាំ ត្រូវបានច្បាប់តម្រូវឲ្យទៅបោះឆ្នោតជាដាច់ខាត។
យោងតាម ABC ឲ្យដឹងថា ច្បាប់នៅអូស្ត្រាលីដែលបានចូលជាធរមានកាលពីឆ្នាំ ១៩៨៤ តម្រូវឲ្យប្រជាជនដែលគ្រប់អាយុទាំងអស់ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា បើមិនដូច្នោះទេនឹងត្រូវទទួលការផាកពិន័យ។ ប្រសិនបើនរណាម្នាក់ ត្រូវរកឃើញថាមិនបានទៅបោះឆ្នោត នឹងទទួលពិន័យជាប្រាក់ប្រមាណ ១៥ដុល្លារ ហើយប្រសិនបើរូបគេមិនបានបង់ប្រាក់ពិន័យ នោះចំនួនទឹកប្រាក់អាចនឹងឡើងរហូតដល់ ១៨០ដុល្លារ។ មិនតែប៉ុណ្ណោះ ប្រសិនបើនៅតែរឹងទទឹងមិនព្រមបង់ នោះរូបគេអាចនឹងជាប់បទឧក្រិដ្ឋទៀតផង។
គួរឲ្យដឹងថាកាលពីឆ្នាំ ២០១០ មានប្រជាជនប្រមាណ ៣៣៥ ៣៥៣ នាក់បានទៅបោះឆ្នោតរដ្ឋ Tasmania ហើយក្នុងនោះប្រជាជនជាង ៦ ០០០ នាក់ត្រូវបានផាកពិន័យរួចមកហើយ ដោយសារមិនបានទៅបោះឆ្នោត៕
ចុចអាន ៖