បោះឆ្នោតនៅឥណ្ឌា អាចចំណាយពេលរាប់សប្ដាហ៍ដោយសារមូលហេតុ១
- 2018-07-27 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បោះឆ្នោតនៅឥណ្ឌា អាចចំណាយពេលរាប់សប្ដាហ៍ដោយសារមូលហេតុ១
ចន្លោះមិនឃើញ
ខណៈពេលដែលឥណ្ឌាជាប្រទេសធំបំផុតមួយក្នុងពិភពលោក ការបោះឆ្នោតសកលម្ដងៗអាចចំណាយពេលរហូតដល់រាប់សប្ដាហ៍។
យោងតាមទិន្នន័យរបស់គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌាឲ្យដឹងថា ប្រជាជនដែលមានសិទ្ធិបោះឆ្នោតមានចំនួនរហូតដល់ ៨១៤,៥ លាននាក់ និងអាចបន្តកើនឡើងទៀត។ ហេតុដូចនេះហើយ ដើម្បីសម្រួលដល់ចំនួនអ្នកបោះឆ្នោតដ៏ច្រើនលើសលប់នេះ រដ្ឋាភិបាលបានរៀបចំថ្ងៃបោះឆ្នោតជាច្រើនសប្ដាហ៍ ឬអាចឈានទៅដល់ខែទៀតផង។
គួរឲ្យដឹងថា ការបោះឆ្នោតសកលកាលពីឆ្នាំ ២០១៤ កន្លងទៅ ប្រជាជនឥណ្ឌាបានបោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន ៥៤៣ នាក់ ដែលធ្វើឡើងរយៈពេល ៩ ថ្ងៃដាច់ដោយឡែកពីគ្នាក្នុងរយៈពេលប្រាំសប្ដាហ៍ឯណោះ៕
ចុចអាន ៖