បុគ្គលទាំងនេះមាន ១ លានដុល្លារនៅអាយុប៉ុន្មានខ្លះ?
- 2018-07-26 23:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលទាំងនេះមាន ១ លានដុល្លារនៅអាយុប៉ុន្មានខ្លះ?
ចន្លោះមិនឃើញ
មហាសេដ្ឋីផ្នែកបច្ចេកវិទ្យាមួយចំនួន គឺសាងខ្លួនពីបាតដៃទទេ រហូតក្លាយជាសេដ្ឋី និង មានខ្លះបន្តក្លាយជាមហាសេដ្ឋីមានលុយពាន់លានដុល្លារ។ ថ្ងៃនេះមកតាមដានទាំងអស់គ្នា ថាសេដ្ឋីបច្ចេកវិទ្យាល្បីៗ មានលុយ ១ លានដុល្លារនៅអាយុប៉ុន្មានខ្លះ។
១. លោក Mark Zuckerberg នៅវ័យ ២២ ឆ្នាំ
ជាស្ថាបនិក និងជានាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បានក្លាយជាសេដ្ឋីនៅវ័យ ២២ ឆ្នាំ ក្នុងឆ្នាំ ២០០៦។ មិនយូរប៉ុន្មាន Mark ក៏អាចបោះជំហានយក្សក្លាយជាមហាសេដ្ឋីនៅវ័យ ២៣ ឆ្នាំ ពេលដែល Facebook ចាប់ផ្ដើមលក់ហ៊ុនជាសាធារណៈ ដែលធ្វើឲ្យស្ថាបនិករូបនេះ ក្លាយជាមហាសេដ្ឋីនៅអាយុក្មេងជាងគេក្នុងលោក។
២. លោក Evan Spiegel នៅវ័យ ២៣ ឆ្នាំ
អ្នកបង្កើត និងជានាយកប្រតិបត្តិ Snapchat លោក Evan Spiegel បានក្លាយជាសេដ្ឋីនៅឆ្នាំ ២០១៣ ក្នុងវ័យ ២៣ ឆ្នាំ។ ២ ឆ្នាំក្រោយមកតម្លៃហ៊ុនក្នុង Snapchat របស់ Evan បានឡើងដល់ ១ ពាន់លានដុល្លារ ធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីនៅវ័យ ២៥ ឆ្នាំ។
៣. លោក Larry Page នៅវ័យ ២៥ ឆ្នាំ
សហស្ថាបនិក Google អាចបង្កើតទ្រព្យសម្បត្តិបានដល់ ១ លានដុល្លារនៅក្នុងឆ្នាំ ១៩៩៩ ពេលដែលលោកមានវ័យ ២៥ ឆ្នាំ។ ការដាក់លក់ហ៊ុនជាសាធារណៈនៅឆ្នាំ ២០០៤ ជួយឲ្យទ្រព្យសម្បត្តិលោក Larry Page កើនឡើងដល់ ១ ពាន់លានដុល្លារជាលើកដំបូង។
៤. លោក Bill Gates នៅវ័យ ២៦ ឆ្នាំ
លោក Bill Gates បានក្លាយជាសេដ្ឋីនៅឆ្នាំ ១៩៨១ ក្នុងវ័យ ២៦ ឆ្នាំ ដោយសារតែការដាក់លក់ហ៊ុនរបស់ក្រុមហ៊ុន Microsoft។ ហ៊ុនដែលស្ថាបនិក Microsoft នេះកាន់កាប់ បានកើនតម្លៃដល់ ១ ពាន់លានដុល្លារ ជួយឲ្យលោកក្លាយជាមហាសេដ្ឋីនៅអាយុ ៣១ ឆ្នាំ។
៥. លោក Elon Musk នៅវ័យ ២៧ ឆ្នាំ
អ្នកបង្កើតក្រុមហ៊ុន PayPal, Tesla Motors និង SpaceX រូបនេះបានក្លាយជាសេដ្ឋីនៅអាយុ ២៧ ឆ្នាំ ក្នុងឆ្នាំ ១៩៩៩ ពេលដែលលោកបានលក់ក្រុមហ៊ុន Software នៃវិបសាយមួយក្នុងតម្លៃ ៣០០ លានដុល្លារ។ នៅអាយុ ៤១ ឆ្នាំ ទ្រព្យសម្បត្តិរបស់លោកបានឡើងដល់ ១ ពាន់លានដុល្លារ។
៦. លោក Jeff Bezos នៅវ័យ ៣៣ ឆ្នាំ
អ្នកបង្កើត និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon រូបនេះ បានក្លាយជាសេដ្ឋីលើកដំបូងនៅអាយុ ៣៣ ឆ្នាំ នៅក្នុងឆ្នាំ ១៩៩៧។ មិនយូរ ២ ឆ្នាំក្រោយលោកក៏បានជាប់ឈ្មោះជាមហាសេដ្ឋីមានទ្រព្យសម្បត្តិពាន់លានដុល្លារ។
៧. លោក Larry Ellison នៅវ័យ ៤២ ឆ្នាំ
នៅអាយុ ៤២ ឆ្នាំ ក្នុងឆ្នាំ ១៩៨៦ លោក Larry Ellison ដែលជាអ្នកបង្កើត និងជានាយកប្រតិបត្តិក្រុមហ៊ុន Oracle បានក្លាយជាសេដ្ឋីលើកដំបូង។ ក្រោយមកនៅអាយុ ៤៩ ឆ្នាំ លោកក៏បានក្លាយជាមហាសេដ្ឋី៕