ក្រសួងប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន ៣ចំណុច បង្ការគ្រោះថ្នាក់ជីវិត ពីគ្រោះទឹកជំនន់
- 2018-07-27 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន ៣ចំណុច បង្ការគ្រោះថ្នាក់ជីវិត ពីគ្រោះទឹកជំនន់
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ឲ្យអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ៣ចំណុចសំខាន់ៗ ខណៈខេត្តមួយចំនួនកំពុងរងគ្រោះទឹកជំនន់។
ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងថា ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប មកលើព្រះរាជាណាចក្រកម្ពុជា បង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងមានជំនន់ទឹកលិចលង់ខេត្តមួយចំនួន។
ក្រៅពីនេះ ការបាក់ទំនប់វារីអគ្គិសនី នៅប្រទេសឡាវ បានធ្វើឲ្យមានទឹកហូរចូលទន្លេសេកុង បណ្ដាលឲ្យលិចលង់ ស្រុកសៀមប៉ាង និងបន្តហូរចូលផ្នែកខ្លះ នៃខេត្តស្ទឹងត្រែង។
តាមសេចក្ដីប្រកាសព័ត៌មាន បានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានអំពាវនាវឲ្យពលរដ្ឋ ដែលកំពុងនៅតាមតំបន់មានទឹកជំនន់ សូមប្រុងប្រយ័ត្ន៣ ចំណុចខាងក្រោម ដើម្បីចៀសវាងផលប៉ះពាល់សុខភាព របួស ឬហេតុការគ្រោះថ្នាក់អាយុជីវិត ពីទឹកជំនន់។
១. មុនទឹកជំនន់
២. អំលុងពេលមានទឹកជំនន់
នៅពេលធ្វើដំណើរតាមទូក ឬកាណូតនៅពេលយប់ត្រូវមានភ្លើងបំភ្លឺ។ល។
ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីបង្ការជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺផ្សេងៗ
ត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រី នៅទីទួលសុវត្ថិភាព ក្រែងមានអំពើហិង្សាផ្លូវភេទ។
៣. ក្រោយពេលទឹកជំនន់
បន្តបរិភោគចំណីអាហារស្អាត ទឹកស្អាតមានអនាម័យ និងអនាម័យខ្លួនប្រាណ ដើម្បីចៀសវាងនូវជំងឺផ្សេងៗ
ព័ត៌មានបន្ថែម សូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោម។