ខាង​ Roma មិន​ទទួល​ពាក្យ​សុំ​ទោសពី Barca ដាច់​ខាត លុះ​ត្រា​តែ​​លក់​​ Messi ឲ្យ

  • 2018-07-27 03:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មាន​ការ​សុំទោស​ពី​សំណាក់​ខាង Barcelona បន្ទាប់​ពី​ពួក​គេ​ឆក់​ទិញ​បាន​កីឡាករ Malcom ​ពី​ក្លឹប Bordeau តែ​ប្រធាន​ក្លឹប Roma លោក James Pallotta មិន​ព្រម​ទទួល​យក​ដាច់​ខាត។

លោក James Pall

Pallotta បាន​និយាយ​​ទាំង​មិន​សប្បាយ​ចិត្ត​ថា៖ "សកម្មភាព​របស់ Barcelona គ្មាន​ក្រម​សីលធម៌​ទេ​។ កិច្ចព្រមព្រៀង​បាន​ធ្វើ​រួច​បាត់​ទៅ​ហើយ។ កាល​​ពី​ម្សិលមិញ​ Barcelona បាន​ធ្វើ​ការ​សុំទោស​ចំពោះ​ការ​ផ្ទេរ​យក Malcom ប៉ុន្តែ​ពួក​យើង​មិន​ទទួល​យក​ការ​សុំទោស​នេះ​ទែ លុះ​ត្រា​តែ​ពួក​គេ​លក់ Messi ឲ្យ​ពួក​យើង។ ពួក​យើង​បាន​យល់​ព្រម​គ្រប់​យ៉ាង​ជាមួយ​កីឡាករ សូម្បី​តម្លៃ​ផ្ដាច់​កុងត្រា​១២០​លាន​អឺរ៉ូ​ក៏​ហ៊ាន​ឲ្យ"។

ត្បិត​កំពុង​ក្ដៅ​ស្លឹក​ត្រចៀក​បែប​​ក្ដី តែ​លោក Pallotta បញ្ជាក់​ថា ទំនាក់ទំនង​រវាង​ Roma និង Barca នៅ​តែ​មាន​ មិន​អាច​បែកបាក់​បាន​ទេ ព្រោះ​អាច​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​មុខ​ទៀត​បាន។ នៅ​​ថ្ងៃ​នេះ​ផ្ទាល់​ក្លឹប​​ជើង​ឯក​អេស្ប៉ាញ​បាន​ប្រកាស​​​ផ្លូវការ​ជា​លើក​ទី​ពីរ អំពី​ការ​បំពេញ​រួចរាល់​ផ្ទេរ​យក Malcom ​ពី​ក្លឹប Bordeau ក្នុង​តម្លៃ​​៣៦,៥​លាន​ផោន៕

ប្រភព៖ Sport English   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី