១០សន្លឹកច្បាស់ៗ ទិដ្ឋភាពចន្ទគ្រាសក្រហម បង្ហាញខ្លួនយូរបំផុតប្រចាំសតវត្ស

  • 2018-07-28 03:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចន្ទគ្រាស​ក្រហម​បង្ហាញ​ខ្លួន​យូរ​បំផុត​ប្រចាំ​សតវត្ស បាន​លេច​រូបរាង​នៅ​អឌ្ឍគោល​ភាគ​ខាងកើត កាល​ពី​យប់​ថ្ងៃ​សុក្រ ដែល​ត្រូវ​នឹង​ទៀប​ភ្លឺ​ថ្ងៃ​សៅរ៍​នៅ​កម្ពុជា។

ជា​រឿង​ចៃដន្យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ភព​អង្គារ​ក៏​បាន​ឈាន​ដល់​កម្រិត​ភ្លឺ​ខ្លាំង​បំផុត​កម្រ​មាន​ ដែល​បង្ហាញ​ខ្លួន​ជាមួយ​ចន្ទគ្រាស​ពណ៌​ក្នុង​ពេល​តែ​មួយ។

ទិដ្ឋភាព​ភព​ព្រះអង្គារ (តូច) បង្ហាញ​ខ្លួន​ជាមួយ​ចន្ទគ្រាស

ចន្ទគ្រាស «Blood Moon» បាន​ចាប់ផ្តើម​បង្ហាញ​ខ្លួន​ដំបូង នៅ​ក្នុង​ប្រទេស​អូស្រា្តលី និង ឥណ្ឌូនេស៊ី ហើយ​បាន​ផ្លាស់​ទីតាំង​នៅ​ជុំវិញ​ពិភពលោក។ ចន្ទគ្រាស​បញ្ចប់​នៅ​ម៉ោង ៧និង៣០នាទី​យប់​ថ្ងៃ​សុក្រ ទី២៧ ឬ​ត្រូវ​នឹង​ម៉ោង ៦និង៣០នាទី​ព្រឹក​ថ្ងៃសៅរ៍ ទី២៨ នៅ​កម្ពុជា។ រយៈពេល​បង្ហាញ​ខ្លួន​សរុប​របស់​វា គឺ ១ម៉ោង និង ៤៣នាទី។ ប៉ុន្តែ​ដំណាក់កាល​មុន និង​ក្រោយ​ពេល​ព្រះ​ចន្ទ​ឆ្លង​កាត់​ស្រមោល​ផែនដី គឺ​ចំណាយ​ពេល​រហូត​ដល់​ទៅ​ជិត ៤ម៉ោង​ឯណោះ៕

ចង់​ដឹង​យ៉ាង​ណា ទៅ​ទស្សនា​ទិដ្ឋភាព​នោះ​ទាំង​អស់​គ្នា៖

#១ ទីក្រុង Lucerne ប្រទេស​ស្វីស

#២ ទីក្រុង Rome ប្រទេស​អ៊ីតាលី

#៣ ទីក្រុង Athens ប្រទេស​ក្រិក

#៤ ទីក្រុង Ankara ប្រទេស​តួកគី

#៥ ទីក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន

#៦ ទីក្រុង Warsaw ប្រទេស​ប៉ូឡូញ

#៧ ទីក្រុង Najaf ប្រទេស​អ៊ីរ៉ាក់

#៨ ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី

#៩ ទីក្រុង Abu Dhabi ប្រទេស​អារ៉ាប់រួម

#១០ ទីក្រុង Sydney ប្រទេស​អូស្ត្រាលី

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី