ទិដ្ឋភាពរោងចក្រផលិតតុក្កតាសិចនៅចិន មានបំពាក់បច្ចេកវិជ្ជា AI អាចនិយាយជាមួយមនុស្ស
- 2018-07-30 03:01:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពរោងចក្រផលិតតុក្កតាសិចនៅចិន មានបំពាក់បច្ចេកវិជ្ជា AI អាចនិយាយជាមួយមនុស្ស
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតតុក្កតាសិចជាច្រើនរបស់ចិនកំពុងផលិតនិងលក់តុក្កតាស៊ីលីកូនរូបរាងដូចមនុស្សដ៏ទំនើបបំផុតលើពិភពលោក នៅលើទីផ្សារដ៏ធំ។
ក្រុមហ៊ុន WMDOLL ដែលផលិតតុក្កតាសិចដ៏ធំបំផុតមួយរបស់ចិន បានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា “តុក្កតាសិចដំណើរការដោយបច្ចេកវិជ្ជា AI” ។
តុក្កតាសិចឆ្លាតវៃ ដែលគេដាក់បង្ហាញលើកដំបូងនៅចុងឆ្នាំ ២០១៦ ផ្តល់ជូននូវលក្ខណៈពិសេសជាច្រើន ចាប់ពីការសន្ទនាសាមញ្ញៗរហូតដល់ការកម្រើកភ្នែក ដៃជើង និង ដើមទ្រូង។
អតិថិជនក៏អាចបញ្ជាទិញតុក្កតាតម្រូវតាមចំណង់ចំណូលចិត្តរបស់ពួកគេផងដែរពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅខេត្តក្វាងទុងភាគអាគ្នេយ៍ ដោយអាចជ្រើសរើសជម្រើសផ្សេងៗដូចជា កម្ពស់ ម៉ូតសក់ និង ពណ៌ភ្នែក។
បច្ចេកវិជ្ជា AI នៅលើតុក្កតាសិចនេះនៅមានលក្ខណៈធម្មតានៅឡើយទេ ពោលគឺពួកវាអាចឆ្លើយសំណួរបានខ្លះៗ និងមិនអាចសន្ទនាបានយូរទេ។
តុក្កតាសិចគឺប្រើវាក្យសព្ទដោយភ្ជាប់ទៅមូលដ្ឋានទិន្នន័យ ដែលគាំទ្រដោយក្រុមហ៊ុនបច្ចេកវិជ្ជាដ៏ធំមួយរបស់ចិន គឺ Baidu ។
ក្រុមហ៊ុន ដែលលក់តុក្កតាសិចបានប្រហែល ២០ ០០០ គ្រឿងក្នុងមួយឆ្នាំនេះ បានទទួលស្គាល់ថា ការកែលម្អលក្ខណៈពិសេសគឺពិតជាមានការលំបាក។
នេះគឺដោយសារតែពួកអ្នកជំនាញមិនចាប់អារម្មណ៍ក្នុងការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍបច្ចេកវិជ្ជា AI សម្រាប់ផលិតផលមនុស្សពេញវ័យ៕