គំរូនៃ iPhone X Plus ដាក់ផ្ទឹមនឹង iPhone 9
- 2018-07-31 02:39:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំរូនៃ iPhone X Plus ដាក់ផ្ទឹមនឹង iPhone 9
ចន្លោះមិនឃើញ
គណនី @VenyaGeskin1 ដែលតែងតែបញ្ចេញរូប Render ពីស្មាតហ្វូនជំនាន់ថ្មី បានបង្ហាញចេញនូវផលិតផលគំរូនៃរូបរាង iPhone X Plus ដាក់ផ្ទឹមនឹង iPhone 9 ដែលត្រៀមចេញឆាប់ៗនេះ។
iPhone ពណ៌សគឺជា iPhone ប្រើប្រាស់អេក្រង់ OLED មានទំហំដល់ ៦,៥ អ៊ីញ ដែលបច្ចុប្បន្នត្រូវបានគេឲ្យឈ្មោះថា iPhone X Plus។ ចំណែក iPhone ពណ៌ខ្មៅវិញគឺជា iPhone តម្លៃធូរថ្លៃប្រើប្រាស់អេក្រង់ OLED ទំហំ ៦,១ អ៊ីញ ដែលគេឲ្យឈ្មោះថា iPhone 9។
គួរបញ្ជាក់ថាឆ្នាំ ២០១៨ នេះ Apple ត្រៀមចេញ iPhone ស៊េរីថ្មីរហូតដល់ទៅ ៣ ម៉ូដែល ដោយមាន ២ ម៉ូដែលដែលបង្ហាញខាងលើ និងមួយម៉ូដែលទៀតជា iPhone ប្រើអេក្រង់ OLED ទំហំ ៥,៨ អ៊ីញ៕