គ្រូ Spurs មិនដឹងថាក្លឹបទិញចូលកីឡាករថ្មីឬអត់ក្នុងរដូវកាលថ្មីនេះ
- 2018-07-31 03:18:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Spurs មិនដឹងថាក្លឹបទិញចូលកីឡាករថ្មីឬអត់ក្នុងរដូវកាលថ្មីនេះ
ចន្លោះមិនឃើញ
លោក Mauricio Pochettino ដែលជាគ្រូរបស់ក្លឹប Tottenham Hotspur មិនបានប្រាប់ឲ្យដឹងឡើយ ថា ក្លឹបនឹងនាំយកសមាជិកថ្មីណាមួយរួបមករួមក្រុមក្នុងរដូវកាល២០១៨-១៩។
សាកសួរមុនប្រកួតចុងក្រោយនៅសហរដ្ឋអាមេរិកជាមួយក្លឹប AC Milan អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនប្រាប់ឲ្យដឹងថា៖ "កាលពីរដូវកាលមុន ខ្ញុំអាចប្រាប់ទាំងអស់គ្នាពីចំនួនកីឡាករទិញចូល ប៉ុន្តែរដូវកានេះខ្ញុំមិនដឹងទេ"។
Pochettino បន្តទៀតថា៖ "ខ្ញុំមិនដឹងថា ពួកយើងទិញកីឡាករថ្មីឬអត់។ ពួកយើងកំពុងធ្វើការលើវា។ ខ្ញុំមិនអាចប្រាប់អ្នកទាំងអស់គ្នាថា ពួកយើងទិញកីឡាករម្នាក់ មិនទិញ ឬទិញ២ ទិញ៣ ៤នោះទេ។ ពួកយើងកំពុងធ្វើការ"។
អ្នកចាត់ការវ័យ៤៦ឆ្នាំក៏បានបន្ទោស Premier League ដែលធ្វើការបិទទីផ្សារដោះដូរកីឡាករមុនលីគនៅអឺរ៉ុបផ្សេងៗ។ តាមការបោះឆ្នោតឆ្នាំមុន១៧ក្លឹបបានយល់ព្រមឲ្យ Premier League បិទទីផ្សារដោះដូរកីឡាករនៅថ្ងៃទី ៩ ខែ សីហា ដែលជាថ្ងៃមុនការប្រកួតលីគចាប់ផ្ដើម។
ចំណុចនេះ Pochettino យល់ថា បើប្រៀបក្នុងអឺរ៉ុបគឺមានគុណវិបត្តិណាស់ និងមិនអាចជួយក្លឹបនៅ Premier League បានឡើយ។ តាមគំនិតលោក ប្រសិនលីគនៅអឺរ៉ុបនិងប្រទេសផ្សេងយល់ព្រមធ្វើបែបនេះដូចគ្នា នោះទើបល្អ៕