បុគ្គលល្បីលើ Instagram រកបានប៉ុន្មានសែនដុល្លារ ពីរូបមួយសន្លឹក?

  • 2018-07-31 23:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គល​ល្បីៗ​លើ​ Instagram មួយ​ចំនួន​តែង​​ត្រូវ​បាន​ក្រុមហ៊ុន​ផលិតផល​ធំៗ​ជួល​ឲ្យ​ផ្សាយ​ពី​ផលិតផល​របស់​ខ្លួន​ ដោយ​​អាច​រក​ចំណូល​បាន​ច្រើន​សឹង​មិន​គួរ​ឲ្យ​ជឿ។ ផ្អែក​តាម​ការ​ចេញ​ផ្សាយ​របស់​ Hopper HQ ខាង​ក្រោម​នេះ​ ជា​បុគ្គល​ ១០ រូប​ ដែល​ស៊ី​ថ្លៃ​បំផុត​ ចំពោះ​ការ​ផ្សាយ​មួយ​លើកៗ​លើ​គណនី​ Instagram របស់​ខ្លួន ៖

១. Kylie Jenner មាន​ Follower ចំនួន​ ១១១ លាន​នាក់ អាច​រក​បាន​ ១ លាន​ដុល្លារ​ សម្រាប់​ការ​ផ្សាយ​ម្ដងៗ

២. Selena Gomez មាន​ Follower ចំនួន ១៣៩​ លាន​នាក់ អាច​រក​បាន​ ៨០ ម៉ឺន​ដុល្លារ​

៣. Cristiano Ronaldo មាន​ Follower ចំនួន​ ១៣៧ លាន​នាក់ អាច​រក​បាន​ ៧៥ ម៉ឺន​ដុល្លារ​

៤. Kim Kardashian មាន​ Follower ចំនួន​ ១១៤ លាន​នាក់​ អាច​រក​បាន​ ៧២ ម៉ឺន​ដុល្លារ​

៥. Beyonce មាន​ Follower ចំនួន​ ១១៦ លាន​នាក់ អាច​រក​បាន​ ៧០ ម៉ឺន​ដុល្លារ​

៦. Dwayne Johnson មាន​ Follower ចំនួន​ ១១១ លាន​នាក់ អាច​រក​បាន​ ៦៥ ម៉ឺន​ដុល្លារ​

៧. Justin Bieber មាន​ Follower ចំនួន​ ១០១ លាន​នាក់​ អាច​រក​បាន​ ៦៣ ម៉ឺន​ដុល្លារ

៨. Neymar មាន​ Follower ចំនួន​ ១០០ លាន​នាក់​ អាច​រក​បាន​ ៦០ ម៉ឺន​ដុល្លារ

៩. Lionel Messi មាន​ Follower ចំនួន​ ៩៧ លាន​នាក់​ អាច​រក​បាន​ ៥០ ម៉ឺន​ដុល្លារ

១០. Kendall Jenner មាន​ Follower ចំនួន​ ៩៣ លាន​នាក់​ អាច​រក​បាន​ ៥០ ម៉ឺន​ដុល្លារ​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង