ទំនងតើ! មកដឹងតម្លៃជិះរថភ្លើងពីភ្នំពេញទៅបាត់ដំបង ប៉ោយប៉ែត និងថ្លៃផ្ញើម៉ូតូ កង់
- 2018-08-01 03:26:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនងតើ! មកដឹងតម្លៃជិះរថភ្លើងពីភ្នំពេញទៅបាត់ដំបង ប៉ោយប៉ែត និងថ្លៃផ្ញើម៉ូតូ កង់
ចន្លោះមិនឃើញ
រថភ្លើងពីភ្នំពេញឆ្លងកាត់ខេត្តមួយចំនួនដល់ ព្រំដែនថៃ (ប៉ោយប៉ែត) ចាប់ផ្ដើមចេញតម្លៃ និងកាលវិភាគផ្លូវការហើយ។ ដូច្នេះថ្ងៃនេះមកដឹងពីតម្លៃជិះរថភ្លើងទៅតាមបណ្ដាខេត្តមួយចំនួន ដូចខាងក្រោមនេះ៖
ភ្នំពេញ ទៅពោធិសាត់ តម្លៃ ៤ដុល្លារ
ភ្នំពេញ ទៅបាត់ដំបង តម្លៃ ៥ដុល្លារ
ភ្នំពេញ ទៅសិរីសោភ័ណ តម្លៃ៦ដុល្លារ
ភ្នំពេញ ទៅប៉ោយប៉ែត តម្លៃ៧ដុល្លារ
ដោយឡែកខាងក្រោមនេះជាតម្លៃឆ្លងពីខេត្តមួយទៅខេត្តមួយ៖
ពោធិ៍សាត់ ទៅបាត់ដំបង តម្លៃ២ដុល្លារ
ពោធិ៍សាត់ ទៅសិរីសោភ័ណ តម្លៃ៥ដុល្លារ
ពោធិ៍សាត់ ទៅប៉ោយប៉ែត តម្លៃ៦ដុល្លារ
បាត់ដំបង ទៅសិរីសោភ័ណ តម្លៃ៣ដុល្លារ
បាត់ដំបង ទៅប៉ោយប៉ែត តម្លៃ៤ដុល្លារ
សិរីសោភ័ណ ទៅប៉ោយប៉ែត តម្លៃ៣ដុល្លារ
ចំពោះតម្លៃផ្ញើម៉ូតូពីភ្នំពេញដល់ប៉ោយប៉ែត ១គ្រឿង៥ដុល្លារ កង់២ដុល្លារ។ ដោយឡែករថយន្តនៅមិនទាន់បញ្ជាក់តម្លៃនោះទេ។
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន នៅថ្ងៃសម្ពោធចំណតនាវាសាធារណៈនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកមិញនេះ សម្ដេចបានប្រកាសឲ្យពលរដ្ឋធ្វើដំណើររថភ្លើងពីភ្នំពេញ-ប៉ោយប៉ែត ដោយឥតគិតថ្លៃ រហូតដល់ដំណាច់ឆ្នាំ ២០១៨ ផងដែរ។
ចំណែកឯថ្ងៃចេញដំណើររៀងរាល់២ថ្ងៃម្ដង។ ក្នុងពីភ្នំពេញទៅប៉ោយប៉ែត រៀងរាល់ថ្ងៃសេស និងពីប៉ោយប៉ែតមកភ្នំពេញរៀងរាល់ថ្ងៃគូរ។ ដើម្បីកាន់តែច្បាស់សូមមើលតារាងពេលវេលាខាងក្រោមនេះ៖