រឿងពិតដ៏ហួសចិត្តទាំង ១០ ពីមនុស្សស្រី ធ្វើឲ្យប្រុសៗប៊ិះដាច់ផ្ងារម្តងៗ
- 2018-08-01 06:39:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិតដ៏ហួសចិត្តទាំង ១០ ពីមនុស្សស្រី ធ្វើឲ្យប្រុសៗប៊ិះដាច់ផ្ងារម្តងៗ
ចន្លោះមិនឃើញ
មានឈ្មោះជាមនុស្សស្រីតែងមានសិល្បៈនៅក្នុងខ្លួន ហើយមានទង្វើជាច្រើនដែលមនុស្សស្រីគ្នាឯងយល់ច្បាស់ ប៉ុន្តែធ្វើឲ្យប្រុសៗឆ្ងល់។ នេះហើយជាអត្តសញ្ញាណពិសេសរបស់មនុស្សស្រី ហើយថ្ងៃនេះ កញ្ញានឹងបង្ហាញពីការពិតប្លែកៗ ១០យ៉ាងដែលអំពីមនុស្សស្រី ដែលគ្មានអ្នកណាអាចប្រកែកបាន។ ចង់ដឹងថាមានអ្វីខ្លះ តាមដានខាងក្រោមនេះតែម្ដង៖
១. និយាយថា “មិនអី” មានន័យថា “អី”
នៅពេលមានបញ្ហាង៉ក់ងជាមួយសង្សារ ហើយសង្សារសួរថាមានអីអត់ មនុស្សស្រីនឹងតបវិញថា អត់អីទេ ហើយប្រុសៗក៏អាចជឿថា អត់មានអីពិតមែន។ ប៉ុន្តែសុំប្រាប់ថា វាមិនមែនមានន័យដូចនាងនិយាយទេ បើនាងនិយាយថាមិនអីទេ ដោយសំឡេងកំបុតៗ នោះមានន័យថាមានបញ្ហាហើយ ប៉ុន្តែនាងចង់ឲ្យមនុស្សប្រុសៗដឹងខ្លួនដោយខ្លួនឯង។ គួរឲ្យស្ដាយមនុស្សប្រុសភាគច្រើន មិនសូវដឹងខ្លួនទេបើមនុស្សស្រីមិននិយាយ។
២. រអ៊ូថាធាត់ប៉ុន្តែសង្វាតញ៉ាំរបស់ធ្វើឲ្យធាត់
មនុស្សស្រីជាច្រើនអ្នករអ៊ូថាខ្លួនឯងធាត់ ហើយប្រកាសថានឹងសម្រកទម្ងន់ ប៉ុន្តែស្ទើរតែរាល់លើកគម្រោងសម្រកទម្ងន់ក៏ត្រូវបរាជ័យ ដោយសាររបស់ឆ្ងាញ់ៗដូចជាការ៉េម នំខេក សាច់អាំង ភីហ្សាជាដើម។
៣. មានបញ្ហាអីក៏ដោយ ការញ៉ាំ និង Shopping ជួយបាន
មិនថាថ្ងៃនេះជាថ្ងៃស៊យ ស្ទះចរាចរណ៍ មេស្ដីឲ្យ ឈ្លោះជាមួយមិត្តភ័ក្ដិ ឬអ្វីក៏ដោយ ប៉ុន្តែបញ្ហាទាំងនេះនឹងអាចធូរស្រាលវិញតាមរយៈការញ៉ាំ និងដើរទិញអីវ៉ាន់។ ការទៅញ៉ាំបុហ្វេ រួចហើយញ៉ាំបង្អែម និងហួសដើរទិញអីវ៉ាន់តិចតួច នឹងបន្ថែមថាមពលវិជ្ជមានយ៉ាងមានប្រសិទ្ធភាពសម្រាប់មនុស្សស្រី។
៤. ក្នុងកាបូបមានគ្រប់យ៉ាងមិនចាញ់កាបូបដូរ៉េម៉ុន
មនុស្សស្រីបើទោះបីមានមាឌតូចជាងមនុស្សប្រុស ប៉ុន្តែកាបូបស្រីៗគឺធំ និងធ្ងន់ជាងរបស់មនុស្សប្រុសច្រើនណាស់។ ជួនកាលក្នុងកាបូបយួររបស់នាងមួយអាចមានទាំងគ្រឿងសម្អាង កាបូបលុយ Powerbank ក្រដាសជូតមាត់ ឈើចាក់ធ្មេញ សំឡីអនាម័យ កន្សែងបង់ក ឆត្រ ប័ណ្ណបញ្ចុះតម្លៃសម្រាប់ហាងផ្សេងៗ និងរបស់របរផ្សេងទៀតជាច្រើន។
៥. អាចចំណាយពេលគិតរាប់ម៉ោងគ្រាន់តែរឿងញ៉ាំ
ដូចដឹងស្រាប់ហើយថាមនុស្សស្រីគឺជាភេទដែលគិតច្រើន គិតល្អិតល្អន់ គ្រប់ជ្រុង។ រឿងញ៉ាំក៏ដូចគ្នា ពេលខ្លះគ្រាន់តែគិតថាត្រូវទៅញ៉ាំនៅហាងណា ត្រូវញ៉ាំអីល្អ ញ៉ាំហើយធាត់ឬអត់ ក៏អាចឲ្យនាងចំណាយពេលគិតយ៉ាងច្រើន និងអាចមានបញ្ហាជាមួយសង្សារដោយសាររើសកន្លែងមិនត្រូវ។
៦. ចូលចិត្តអានរាសី និងការទស្សន៍ទាយអត្តចរិតតាមវិបសាយផ្សេងៗ
មនុស្សម្នាក់ៗប្រាកដជាចង់ដឹងហើយពីរឿងអនាគតមិនថារឿងការងារ លុយកាក់ ស្នេហា គូព្រេង ដូច្នេះហើយទើបយើងចូលចិត្តមើលការទស្សន៍ទាយពីរាសី និងជំនឿផ្សេងៗតាមវិបសាយ (ព្រោះមើលបាន Free Free នោះអី)។ ត្បិតតែមិនជឿស៊ុប ប៉ុន្តែស្រីៗភាគច្រើនក៏នៅតែចូលចិត្តអានដើម្បីបន្ថែមការជឿជាក់ខ្លះៗ។
៧. ហាត់ប្រាណមួយភ្លែតហត់ ប៉ុន្តែដើរ Shopping ច្រើនម៉ោងអត់ហត់
បបួលទៅហាត់ប្រាណ រត់មិនទាន់បានពីរបីនាទីផងឡើងហត់ត្រហេបត្រហម ហើយត្រូវញ៉ាំអាហារបន្ថែមកម្លាំងទៀត ប៉ុន្តែបើដើរ Shopping ដើរកន្លះថ្ងៃពេញក៏នៅតែមានកម្លាំង។
៨. ចូលចិត្តទិញគ្រឿងសម្អាងមកគរហើយប្រើមិនដែលអស់
ជឿថាមនុស្សស្រីទូទៅគឺមានក្រែមលាបមាត់ច្រើនជាង ១ដើម ម្សៅផាត់មុខ Eyeliner Eyeshadow ចម្រុះពណ៌ ទាំងដែលមិនបានប្រើគ្រប់ពណ៌ក៏ដោយ ប៉ុន្តែគឺត្រូវតែមាន ដើម្បីសម្រាប់ថ្ងៃខ្លះចង់ប្ដូរពណ៌ប្លែកៗ។
៩. មានស្បែកជើងមិនដែលតិចគូ
មនុស្សស្រីមានជើងមួយគូមែនប៉ុន្តែស្បែកជើងគឺមិនដែលក្រោម៤គូនោះទេ អ្នកខ្លះមានដល់រាប់សិបគូ ដើម្បីទុកផ្លាស់ប្ដូរមិនថាស្បែកជើងរាប ស្បែកជើងទៅធ្វើការ ស្បែកជើងហាត់ប្រាណ ស្បែកជើងពាក់ចូលរួមកម្មវិធី ស្បែកជើងទុកពាក់ដើរលេង -ល-។
១០. ខោអាវពេញទូតែរអ៊ូថាអត់អីស្លៀក
ទោះបីបើកទូមកមានខោអាវឡើងណែនក៏ដោយ ក៏ស្រីៗចូលចិត្តរអ៊ូថាគ្មានអ្វីស្លៀក ព្រោះនាងស្លៀកឆាប់ធុញនោះអី។ ខោអាវខ្លះទិញទុកស្លៀកសម្រាប់ពេលស្គមទៀត ប៉ុន្តែការពិតមានស្គមឯណា មានតែធាត់ទៅៗ ខោអាវខ្លះខានស្លៀកប៉ុន្មានខែ ក៏ចង្អៀតស្លៀកលែងចុះ ដែលធ្វើឲ្យចេះតែចង់ទិញខោអាវថ្មីៗបន្ថែម។ ម៉េចដែលមើលទៅចំណុចណាខ្លះត្រូវនឹងខ្លួនឯង?
ចុចអាន៖