ខ្លោច​ចិត្ត​មិន​ខាន បើ​ដឹង​ថា​ពេល​ ៣ ខែ​ Sony លក់​ស្មាតហ្វូន​​បាន​តិច​បែប​នេះ

  • 2018-08-01 07:16:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួញ​​ស្មាតហ្វូន​របស់​ Sony កាន់​តែ​រួញ​តូច​ទៅៗ​ ដោយ​រយៈ​ពេល​ ៣ ខែ​សម្រាប់​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៨ ​អាច​លក់​ស្មាតហ្វូន​បាន​សរុប​ត្រឹម​ ២ លាន​គ្រឿង​ប៉ុណ្ណោះ។ មាន​ការ​ថយ​ចុះ​អស់​ ១,៤ លាន​គ្រឿង​​បើ​ធៀប​នឹង​ឆ្នាំ​មុន។

កាល​ពី​ខែ​មេសា​កន្លង​ទៅ​ ក្រុមហ៊ុន​នេះ​បាន​ប៉ាន់ស្មាន​ថា​​នឹង​អាច​លក់​ស្មាតហ្វូន​បាន​សរុប​ ១០ លាន​គ្រឿង​សម្រាប់​ឆ្នាំ ២០១៨ និង​អាច​រក​ចំណូល​បាន​ ៥,៧៤ ពាន់​លាន​ដុល្លារ។ ប៉ុន្តែ​ពេល​នេះ​ក្រុមហ៊ុន​បាន​បន្ថយ​តួ​លេខ​មក​នៅ​ត្រឹម​ ៩ លាន​គ្រឿង​ជា​មួយ​ចំណូល​ ៥,៤៧ ពាន់​លាន​ដុល្លារ។

​​​ដើម្បី​ប៉ះប៉ូវ​លើ​បញ្ហា​នៃ​ការ​ថយ​ចុះ​នេះ​ Sony គ្រោង​នឹង​បន្ត​អនុវត្តន៍​ផែនការ​កាត់​បន្ថយ​ការ​ចំណាយ​​របស់​ខ្លួន​ជា​បន្ត​ទៀត​ ដោយ​រំពឹង​ថា​អាច​បង្កើន​ផល​ចំណេញ​នៅ​ត្រីមាស​បន្ទាប់។ កន្លង​មក​ក៏​មាន​លេច​ឮ​ដំណឹង​ថា​ Sony នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី Xperia XZ3 នៅ​ចុង​ខែ​សីហា​ខាង​មុខ៕​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង