មាន​អ៊ីចឹង​ទៀត! សង​ប្រាក់​តាម​បច្ចេកវិទ្យា​ទំនើប អាច​ឈ្នះ​រង្វាន់​ច្រើន​សន្ធឹក

  • 2018-08-01 09:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​​សម្រួល​ដល់​ប្រតិបត្តិ​ការ​បង់​​ប្រាក់​កម្ចី និង​លើក​ទឹក​ចិត្ត​ដល់​អតិថិជន ក្រោយ​​​ចុះ​កិច្ច​សហប្រតិបត្តិកា​រ​រវាង​គ្នា​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ LOLC និង​ក្រុម​ហ៊ុន TrueMoney បាន​បង្កើត​ប្រូម៉ូសិន​​​​ថ្មី​មួយ​ ដោយ​ឲ្យ​អ្នក​ប្រើប្រាស់​ទូទាត់​កម្ចី​ដោយ​ឥត​គិត​ថ្លៃ និង​មាន​ឱកាស​ឈ្នះ​រង្វាន់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត។

ចាប់​​ពី​ពេល​នេះ​ទៅ អតិថិជន​​​ទូទាំង​ប្រទេស​អាច​បង់​ប្រាក់​កម្ចី ឬ​សង​​ប្រាក់​ទៅ​កាន់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ LOLC បាន​ដោយ​ងាយ​ស្រួល​តាម​រយៈ​​ TrueMoney App ឬ ភ្នាក់ងារ TrueMoney​ នៅ​ទី​ណា​ក៏​បាន ដោយ​ប្រតិបត្តិការ​​នេះ​នឹង​មិន​តម្រូវ​ឲ្យ​អ្នក​​ចំណាយ​កម្រៃ​សេវា​អ្វី​​ឡើយ។ លើស​ពី​នោះ អ្នក​ប្រើប្រាស់​ថែម​ទាំង​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ដូចជា ទូរទស្សន៍ ទូរស័ព្ទ​ដៃ ឆ្នាំ​ងដាំ​បាយ កង្ហារ និង​រង្វាន់​ជា​ច្រើន​ទៀត។

បន្ថែម​​ពី​នេះ ក្រុម​ការងារ TrueMoney បាន​ឲ្យ​ដឹង​ថា កម្មវិធី​​​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី ៣១ តុលា ហើយ​​នឹង​មាន​ការ Live ចាប់​រង្វាន់​លើ​ Facebook Page ផ្លូវ​ការ​របស់​ TrueMoney ​Cambodia ក្នុង​​កំឡុង​ខែ វិច្ឆិកា ឆ្នាំ២០១៨។ បង់​ស្រួល ឈ្នះ​ស្រួល៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម
អត្ថបទថ្មី