អេហ្ស៊ីប​តែងតាំង​អតីត​គ្រូ​ម៉ិកស៊ិក​ ជា​គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​

  • 2018-08-02 01:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប​បាន​តែង​តាំង​លោក​ Javier Aguirre ជា​គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​ ក្រោយ​គ្រូ​ចាស់​លោក​ Hector Cuper ចាក​ចេញ​ពី​តួនាទី។​

លោក Aguirre

Aguirre គឺ​ជា​អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ិក​ធ្លាប់​លេង​ World Cup ឆ្នាំ​១៩៨៦ ហើយ​ក្រោយ​មក​ក៏​ក្លាយ​ជា​គ្រូ​បង្វឹក​និង​ដឹកនាំ​ក្រុម​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ World Cup ឆ្នាំ​២០០២ និង​២០១០។ លោក​បាន​ចុះ​កុងត្រា​៤​ឆ្នាំ​ជាមួយ​អេហ្ស៊ីប​ដែល​ជា​ក្រុម​ខ្លាំង​នៅ​អាហ្វ្រិក។​

មុន​ការ​តែងតាំង​នេះ​មាន​ព័ត៌មាន​ថា​អតីត​ខ្សែ​ប្រយុទ្ធ​ Arsenal និង​ក្រុម​ជម្រើស​ជាតិ​បារាំង​ Thierry Henry អាច​ទៅ​កាន់​ការងារ​ខាង​លើ​ប៉ុន្តែ​ជាក់​ស្ដែង​គឺ​លោក​ Aguirre ទៅ​វិញ​ទេ​ដែល​ត្រូវ​សហព័ន្ធ​អេហ្ស៊ីប​ផ្ដល់​សេចក្ដី​ទុក​ចិត្ត។​

អេហ្ស៊ីប​បាន​ឡើង​ World Cup ជុំ​ផ្ដាច់ព្រ័ត្រ​លើក​ដំបូង​ក្នុង​រយៈ​ពេល​២៨​ឆ្នាំ​ ប៉ុន្តែ​បាន​ធ្លាប់​ត្រឹម​វគ្គ​ចែក​ពូល​ប៉ុណ្ណោះ​ក្រោយ​រក​មិន​បាន​សូម្បី​១​ពិន្ទុ​ពី​៣​ប្រកួត​នៅ​ ពូល​ A៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន