មានឪពុកម្ដាយជួលគ្រូមកបង្រៀនកូនលេងហ្គេម Fortnite ដល់ផ្ទះទៀត
- 2018-08-02 04:13:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានឪពុកម្ដាយជួលគ្រូមកបង្រៀនកូនលេងហ្គេម Fortnite ដល់ផ្ទះទៀត
ចន្លោះមិនឃើញ
តាមការចុះផ្សាយរបស់កាសែត Wall Street Journal បានឲ្យដឹងថាមានឪពុកម្ដាយមួយចំនួនក្នុងសហរដ្ឋអាមេរិកបាននាំគ្នាជួលគ្រូបង្វឹក មកបង្រៀនកូនៗរបស់ពួកគេលេងហ្គេម Fortnite ដែលជាហ្គេមកំពុងល្បីមួយ។
ឪពុកម្ដាយមួយចំនួនបានលើកហេតុផលថា សង្ឃឹមថាកូនរបស់ពួកគេ ប្រែក្លាយទម្លាប់នៃការលេងហ្គេមនេះទៅជាមុខជំនាញមួយ ដូចជាអ្នកប្រកួតកីឡា E-Sport, អាចទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យ ឬ ហោចណាស់អាចក្លាយជា Developer បង្កើតហ្គេមមួយរូប។
ឪពុកម្ដាយទាំងនេះបានស្វែងរកគ្រូបង្វឹកសម្រាប់កូនៗរបស់ខ្លួនតាមរយៈបណ្ដាញសង្គម ឬ តាមរយៈវិបសាយ ដែលស៊ីថ្លៃ ១៥ ដុល្លារ ទៅ ៣៥ ដុល្លារ ក្នុងមួយម៉ោងសម្រាប់ការបង្រៀនលេងហ្គេម Fortnite។
និន្នាការមួយនេះបានបង្កជាការភ្ញាក់ផ្អើល សូម្បីតែគ្រូបង្វឹកផ្ទាល់ ព្រោះកន្លងមកមិនធ្លាប់មានឪពុកម្ដាយបណ្ដាក់ទុនលើការបង្វឹកសមត្ថភាពលេងហ្គេមដល់ក្មេងតូចៗបែបនេះទេ៕