គួរឲ្យសរសើរ! ទូច​ ស្រីលក្ខណ៍ំ លះបង់ខ្ពស់ស្កាត់តាំងពីឆ្ងាយ ដើម្បីនារីមានផ្ទៃពោះជិតសម្រាលម្នាក់

  • 2018-08-02 04:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​សង្កេត​ឃើញ​តារា​ស្រ​អែម​ស្រស់​សោភា​អ្នក​នាង​ទូច​ ស្រី​លក្ខណ៍មាន​ការ​ចាប់​អារម្មណ៍​ ច្រើន​ជាមួយ​ការ​ងារ​សង្គម​ការ​ដើរ​ចែក​អំណោយ​ប្រមូល​ថវិការ​ជូន​ដល់​អ្នកដែល​កំពុង​ជួប​ទុក្ខ​លំបាក​ព្រម​ទាំង​ការ​ផ្សព្វ​ផ្សាយ​ចម្រៀង​ដែល​ខ្លួន​បក​ស្រាយ​ក៏​ផ្តោត​ទៅ​លើ​ការមិនគាំទ្រការ​ប្រើ​អំពើ​ហឹង្សាក្នុង​គ្រួសារ​​ការ​មិនគោរព​ច្បាប់​ចរាចរ​ក៏​ដូច​ជា​បង្ហាញ​នូវការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ស្ត្រី​មេផ្ទះ​ជាដើមផងដែរ​។

ដោយ​ឡែក​​អ្វី​ដែល​រឹត​តែ​គួរ​កោត​សរសើរ​ទៅ​ទៀត​គឺ​តារា​ស្រអែម​ស្រស់​សោភា​រូបនេះ​កំពុង​តែ​មមា​ញឹក​នឹង ការងារ​មនុស្ស​ធម៌​ផងដែរ​​ដោយ​ធ្វើការ​បង្ហោះ​វិដេអូ​Live​ទាក់ទង​នឹងការ​យក​ថវិការដែល​តារារូបនេះ​ខំ​ស្រែក អំពាវនាវ​ដល់សប្បុរស​ជន​ឲ្យ​ជួយ​ជាថវិការ​និង​សំភារៈមួយ​ចំនួន​ជួយ​ដល់​ប្អូនស្រី​ពពោះ​ជិតគ្រប់ខែនិង​មាន​ម្តាយ​ចាស់​ឈឺ​ធ្ងន់​ទៅទៀតនៅខេត្តកំពង់ឆ្នាំង​ដែល​គ្មានជម្រក​រស់នៅផ្ទាល់​ខ្លួននោះទេ​។

បន្ថែមលើស​ពីនេះតារា​សម្តែង​រូបនេះ​បាន​សម្តែងពី​អារម្មណ៍បញ្ជាក់​ថា​" អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​នេះ​មិនមែន​ជាអ្វី​ដែល​គិត​ចង់បាន​មុខ​នោះ​ទេ​គ្រាន់​ទេ​ចង់ចូលរួម​ចំណែក​ទៅ​លើ​ការ​ងារ​សង្គម​ខ្លះ​ទៅតាម​អ្វី​ដែល​ខ្លួន​ធ្វើ​បាន​ណាដូចប្អូនស្រី ខាងលើ​នៅខេត្ត​កំពង់​ឆ្នាំង​នេះ​អញ្ចឹង​ខ្ញុំពិត​ជាមាន​អារម្មណ៍​អាណិត​ប្អូន​ស្រីខ្លាំង​ណាស់គាត់​ ពោះ​ធំ​ជិត​គ្រប់​ខែទៅ​ហើយ​ប្តី​ក៏​រត់ទៅបាត់ទៀត​ម្តាយ​ក៏ឈឺ​ធ្ងន់​បងប្អូនសាកគិតមើល​ថាគ្នា​ពិបាក​ប៉ុណ្នាអត់មាន​ជម្រក​ពេល​ភ្លៀងត្រូវ​អង្គុយ​ក្នុងតង់​ដែល​បងប្អូននៅទីនោះ​ជួយ​ម្នាក់​បន្តិច​ហើយ​វ័យ​របស់​គាត់នៅតិច​ណាស់​ទើប​១៦​ឆ្នាំ​មិន​សម​មករ៉ាប់​រឿង​អកុសល​ច្រើនយ៉ាង​នេះ​ទេ​គ្នា​និយាយ​អ្វី​ក៏មិនចេញ​ចេះ តែ​យំ​ខ្ញុំទន់ដៃជើង​អស់ហើយ​ទប់​ទឹក​ភ្នែក​អាណិតដល់​គាត់..." ។

ពិសេសតារាស្រី រូបនេះ​អរគុណដល់អ្នកគាំទ្រ​ដែល​បាន​សរសើរ​ថាមាន​ការលះបង់ខ្ពស់មិន​គិត​ថា​ផ្លូវ​ឆ្ងាយ​រឺ​ជិត​ធ្វើម៉េច​ជំនួយ​ដែល​សប្បុរស​ជន​ផ្តល់​ឲ្យ​តារារូបនេះ​ជូន​អ្នកជួប​បញ្ហា​ទុក្ខ​លំបាក​បានទៅ​ដល់​ដៃ​ម្ចាស់​ជំនួយ​នេះ​ជាទឹក​ចិត្តបន្តិច​បន្តួចទេ​អ្វីដែល​តារារូបនេះ​គិត​គឺ​ចង់សុំ​ឲ្យជួយ​ឲ្យគាត់​មាន​ជម្រក​ប្អូនគាត់បាន​ចូល រៀន​ពិសេស​គាត់​គ្រប់​ខែ​ម្តាយ​គាត់​ឈឺ​ធ្ងន់​ចង់​បាន​ពេទ្យ​ជួយ​ព្យាលបាល​កុំ​ទុក​ពួក​គាត់​ចោល​ពិត​ជា​សង្វេគ​ខ្លាំង​ណាស់​ពេល​ឃើញ​ផ្ទាល់​។នេះ​ជាសម្តី ដែល​តារាស្រី​រូប​នេះ​ផ្តល់​ការសម្ភាសន៍ខាង​លើ

ចង់ដឹង​ឲ្យ​កាន់​តែច្បាស់​យ៉ាង​ទស្សនា​វីដេអូខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ អ្នកនាង ទូច ស្រីលក្ខណ៍