អ៊ីរ៉ង់ធ្វើសមយុទ្ធយោធាជើងទឹក ខណៈកំពុងតានតឹងជាមួយអាមេរិក

  • 2018-08-03 02:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក​ជឿ​ថា​ប្រទេស​អ៊ីរ៉ង់​កំពុង​តែ​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​នៅ​ឯ​ឈូង​សមុទ្រ​ចំពេល​កំពុង​មាន​ភាព​តាន​តឹង​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន។

មន្ត្រី​អាមេរិក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ទំនង​ជា​អាច​មាន​នាវា​ជាង ១០០ គ្រឿង​ដែល​បាន​ចូលរួម​សមយុទ្ធ​យោធា​របស់​អ៊ីរ៉ង់ ហើយ​រួម​បញ្ចូល​ទូក​តួច​ៗ​ជា​ច្រើន​ទៀត។ ចំណែក​ឯ​មន្ត្រី​ម្នាក់​ទៀត​ឲ្យ​ដឹង​ដែរ​ថា សមយុទ្ធ​យោធា​របស់​អ៊ីរ៉ង់​អាច​នឹង​បញ្ចប់​ក្នុង​សប្ដាហ៍​នេះ​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា អ៊ីរ៉ង់​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​ដាក់​ទណ្ឌកម្ម​​មក​លើ​រដ្ឋាភិបាល​របស់​ខ្លួន​ទៀត​ផង៕

ប្រភព៖ Reuters   ប្រែសម្រួល ៖ រ័ត្ន