លាក់យូរពេកដូចមិនស្រួល ទីបំផុត HyunA និងគូស្នេហ៍ទទួលស្គាល់ថាស្រឡាញ់គ្នាមែន

  • 2018-08-03 04:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ០២ ខែ​សីហា​សាមី​ខ្លួន​ទាំង​ ២​គឺ​ HyunA និង​ E'Dawn បាន​ច្រាន​ចោល​ព័ត៌មាន​ថា​ខ្លួន​មិន​បាន​ទាក់ទង​ស្នេហា​គ្នា​ទេ ប៉ុន្តែ​ស្រាប់តែ​ឈាន​ចូល​ថ្ងៃ​ទី​ ០៣ ខែដដែល​ វិបសាយ​ Yonhap News បាន​ផ្សាយ​ថា​ពួកគេ​ទទួល​ស្គាល់​ពីទំនាក់ទំនង​ស្នេហ៍​នេះ​ហើយ។

វិបសាយ​ព័ត៌មាន​ដដែល​បាន​ បញ្ជាក់​ថា​ HyunA និង​ E'Dawn បាន​ទាក់ទង​គ្នា​រយៈ​ពេល​ ពីរ​ឆ្នាំ​​ហើយ។ ​នៅ​ពេល​ដែល​អ្នក​ទាំង​ ២​ ព្រម​ចេញ​មុខ​ទទួល​ស្គាល់​ពី​ទំនាក់ទំនង​នេះ​ វា​អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ក្លាហាន​ឈរ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ដោយ​អង់អាច​មិន​បាច់​ភ័យ​មាន​ពាក្យ​លេច​ឮ​វែង​ឆ្ងាយ។ ម្យ៉ាង​តារា​ប្រចាំ​ផលិតកម្ម Cube ទាំង ២​ក៏​សុំទោស​ចំពោះ​គ្រប់​គ្នា​ដែរ ដែល​បាន​លាក់​ពី​ស្នេហា​របស់​ពួក​គេ​នាពេល​កន្លងមក។

정말이지 솔직하고 싶었어요. 항상 응원해주고 지켜봐주는 팬들 위해 늘 그렇듯 즐겁게 당당하게 무대위에서 열심히할래 고맙고 사랑한단말로 정말 부족하지만 더 표현할 방법이없네요

A post shared by Hyun Ah (@hyunah_aa) on

ទាំង​ HyunA និង​ E'Dawn បាន​ទម្លាយ​ហេតុផល​មួយ​ចំនួន​ដែរ​ថា៖ ​«នៅ​ពេល​ពួក​យើង​ដឹង​ថា​ ការ​ទាក់ទង​ស្រឡាញ់​គ្នា​បើក​ចំហ​ពេក​ អាច​បង្ក​រឿង​រ៉ាវ​​ច្រើន​ ប៉ុន្តែ​ស្រាប់​តែ​គិត​ថា​បើ​លាក់​ នោះ​នឹង​មាន​អារម្មណ៍​ពិបាក​ពេល​ឃើញ​ខ្សែភ្នែក​របស់​អ្នក​គាំទ្រ​ អំឡុង​ពេល​សម្ដែង​លើ​ឆាក។ ពួក​យើង​ចង់​ជម្រាប​ទៅ​កាន់​អ្នក​គាំទ្រ​ដោយ​ត្រង់ៗ​តែម្ដង និង​ចង់​សម្ដែង​ដោយ​មាន​ទំនុក​ចិត្ត​ប្រកប​ដោយ​អារម្មណ៍​រីករាយ​នៅ​ថ្ងៃ​ខាង​មុខ»។

តារា​ស្រី​វ័យ​ ២៦​ឆ្នាំ​រូបនេះ​ ចាប់​ផ្ដើម​ទាក់ទង​សិស្ស​ប្អូន​ដែល​មាន​អាយុ​ប្អូន​ ២​ឆ្នាំ E'Dawn កាល​ពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១៦។ នាង​តែង​រម្លឹក​ពី​អំពើ​ល្អ​របស់​សង្សារ​ថា​៖ «កាល​ពី​ E'Dawn មិនទាន់​ចេញ​មុខ​ជា​សាធារណៈ​ គាត់​តែង​ជួយ​ខ្ញុំ​រហូត​ ពិសេស​ក្នុង​ការ​រៀបចំ​អាល់ប៊ុម​ថ្មី​របស់​ខ្ញុំ»៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី