លឿនដូចព្យុះ ត្រកូល F ថ្មីសាកថ្មតែ ៥នាទីប្រើបាន ២ម៉ោង

  • 2018-08-04 03:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ទទួល​បាន​ភាព​ជោគ​ជ័យខ្លាំង​លើ​ទីផ្សារ​អាស៊ី តាម​រយៈ​ទូរ​សព្ទ​ត្រកូល F មាន​ដូចជា F5 និង F7 ក្រុមហ៊ុន OPPO បាន​ចេញ​ត្រកូល F មួយ​ថ្មី​ទៀត ផ្ដល់​មុខងារ និង​ប​ចេ្ចក​វិទ្យា​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ត្រកូល F ពីមុន​ឡើយ​។ ម៉ូ​ដែល​ថ្មី​នេះ​មាន​ឈ្មោះថា OPPO F9​។

ថ្មីៗ​នេះ OPPO F9 ទើបតែ​ប្រកាស​លក់​ជា​ផ្លូវការ​នៅ​ឥណ្ឌា​។ ជំហាន​បន្ទាប់​នៅ​ប្រទេស​វៀ​ត​ណា​ម​ថ្ងៃទី ១៥ ខែ​សីហា បន្ទាប់មក​ឥ​ណ្ដូ​នេ​ស៊ី និង​ម៉ាឡេស៊ី ក្នុង​ខែ​ដដែល​នេះ​។ ការ​លេច​មុខ​ជា​ផ្លូវការ OPPO F9​នៅ​ប្រទេស​ឥណ្ឌា OPPO បាន​ប្រើ​ប្រយោគ​ដ៏​ខ្លី​មួយ​ថា « សាក​ថ្ម ៥ នាទី និយាយ​បាន ២ ម៉ោង » នេះ​ជា​ចំណុ​ច​ពិសេស​មួយ ដែល​ទូរ​សព្ទ​ឆ្លាត​វៃ​ដទៃ​ទៀត មិន​ដែល​មាន​មុខងារ​បែប​នេះ​ឡើយ​។

គ្រាន់តែ​មុខងារ​សាក​ថ្ម​បាន​លឿន​នេះ មិនទាន់​ចប់​នៅឡើយ​ទេ ក្រៅពី​ទំហំ​ផ្ទុក​ទិ​ន្ន​ន័​យ​បាន​ដល់ 128 GB OPPO F9 បាន​បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​ខ្នង​ក្រោយ​អម​គ្រាប់ LED Flash នៅ​ចំហៀង ខណៈ​ទំហំ​កាមេរ៉ា​មុខ 25MP HDR និង​មុខងារ AI-Powered ដូចដែល​អតិ​ថិ​ជន​ធ្លាប់​បាន​ដឹង​ត្រកូល F-series របស់ Oppo មាន​ចំណុចខ្លាំង​បំ​ផុត​ត្រង់​មុខងារ Selfie នេះឯង​។

ស្ថិត​ក្នុង​សមត្ថភាព RAM 6GB បូក​ផ្សំ​ជាមួយ​នឹង​បចេ្ចកវិទ្យា AI-Powered កាមេរ៉ា​មុខ 25MP OPPO F9 អាច​ស្កេន​មុខ​របស់​ម្ចាស់​ទូរ​សព្ទ​ជាច្រើន​ចំ​ណុ​ច​ហើយ​អាច Unlock បាន​យ៉ាង​រ​ហ័ស​បំផុត​។

ភាព​ភ្ញាក់ផ្អើល​មួយ​ទៀត តាម​រយៈ Oppo Malaysia បាន​បង្ហោះ​ផ្ទាំង​រូបភាព​មួយ​សន្លឹក ឲ្យ​ឈ្មោះ Oppo F9 បង្ហាញ​រូបរាង​ស្នាម​ឆក​អេក្រង់​តូច​ជាង​មុន មាន​មុខងារ​ការពារ​ទឹក​ទឹក​ស្តង់ដារ IP67 ពោល​ជា​លើកទីមួយ​មិន​ធ្លាប់​មាន​លើ​ត្រកូល F កន្លង​មក​។​

យ៉ាងណាក៏ដោយ តម្លៃ OPPO F9 មិនទាន់​ចេញ​ថ្ងៃ​ប្រកាស​លក់ និង​តម្លៃ​ទីផ្សារ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​នោះ​ឡើយ​ទេ​។ រង់ចាំ​តាមដាន​ទាំងអស់គ្នា តើ​ម៉ូ​ដែល F9 មួយ​នេះ​នឹង​មានអ្វី​ប្លែក​ជាង​នេះ សម្រាប់​ការ​ប្រកាស​លក់​ជា​ផ្លូវការ​នៅ​កម្ពុជា​។ កុំភ្លេចតា​មដាន​ទាំងអស់គ្នា​ណា៎​!

អត្ថបទ៖ ថា ម៉ាលីដា