iPhone ស៊ីមពីរអាចមានលក់ផ្ដាច់មុខតែនៅប្រទេសចិន

  • 2018-08-04 02:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមប្រភព​ចេញ​ពីរោងចក្រ Foxconn នៅ​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​មានតែ iPhone 9 ប៉ុណ្ណោះដែលអាចទ្រាំទ្រនឹងការប្រើស៊ីមពីរ ហើយមានលក់ផ្ដាច់មុខតែក្នុងប្រទេស​ចិន​ប៉ុណ្ណោះ។

ប្រភព​ដដែលឲ្យដឹងទៀតថា ដំណើរ​ការ​ផលិត​ iPhone ថ្មី​សម្រាប់​ប្រកាស​ចេញ​ខែ​កញ្ញា​ គឺ​​មាន​ដំណើរ​ការ​ល្អ​ណាស់ ដោយ​បុគ្គលិក Foxconn បាន​បញ្ជាក់​ថា​ Apple កំពុងផលិត iPhone ​ស៊េរី​ថ្មីចំនួន​បួន​ប្រភេទ។ iPhone ទាំង​ ៤ មាន​លេខ​ម៉ូដែល​ 801, 802, 803 និង 804។

ផលិតផលគំរូ iPhone ឆ្នាំ ២០១៨

លេខ 801 និង 802 គឺ​ជា​លេខ​ម៉ូដែលនៃ iPhone ប្រើ​អេក្រង់​ OLED ទំហំ​ ៥,៨ អ៊ីញ និង ទំហំ​ ៦,៥ អ៊ីញ។ ចំណែក​ឯ​​លេខ​ម៉ូដែល 803 និង 804 ជា​លេខ​ម៉ូដែលនៃ​ iPhone ប្រើ​អេក្រង់​ LCD (iPhone 9) ដែល​មាន​ជា​ប្រភេទ​ស៊ីម ១ និង ប្រភេទ​ស៊ីម ២។

គួរ​ដឹង​ថា​​​ផែនការនៃការបញ្ចេញលក់ iPhone ស៊ីមពីរលក់ផ្ដាច់មុខនៅប្រទេសចិន​ ក៏ដោយសារតែប្រទេសចិនជាទីផ្សារស្មាតហ្វូនធំដែលទទួលបានការពេញនិយមប្រើ​ទូរសព្ទ​ស៊ីម​ពីរនេះ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង