ទូរសព្ទតូចជាងគេក្នុងលោក រឹងមាំប៉ុណ្ណា សាកយកភ្លើងដុត និងកាច់បន្តិចសិន

  • 2018-08-04 04:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tiny T1 គឺ​ជា​ទូរសព្ទ​ដែល​មាន​ទំហំ​តូច​ជាង​គេ​ក្នុង​លោក​ ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Zanco។ ដោយ​ចង់​ដឹង​ពី​ភាព​រឹងមាំ​របស់​វា​ អ្នក​ជំនាញ​ខាង​ធ្វើ​ទូក្ខបុកម្នេញទូរសព្ទ JerryRigEverything បាន​យក​ទូរសព្ទនេះមកតេស្តមើលឲ្យដឹង​ស​ខ្មៅ។

ដំបូងគេបានតេស្ត​​សមត្ថភាព​ធន់​នឹង​ភាព​ឆ្កូតនៃអេក្រង់​ ដោយ​ឃើញ​ថា​វា​ជា​អេក្រង់​ផ្លាស្ទិក​ងាយ​ឆ្កូត​បំផុត។ បន្ទាប់មកគេយកកាំបិត​កោស​តួ​ខ្លួន​ទូរសព្ទ ដែលអាចអាចដឹងថាទូរសព្ទនេះមានស្រោបដោយ​ផ្លាស្ទិក។ បន្ទាប់ទៀត​គេ​សាក​យក​ភ្លើង​ដុត​អេក្រង់ ដុត​បាន​ប្រមាណ​ ១១ វិនាទី អេក្រង់​ក៏​ចាប់​ផ្ដើម​រលាយ។

ដំណាក់​កាល​ចុង​ក្រោយ​រាង​ពិបាក​តេស្ត​បន្តិច​ ដោយ​សារ​តែ​ទូរសព្ទ​នេះ​មាន​ទំហំ​តូច​ពេក​ ដូច​នេះ​គេ​ពិបាក​នឹង​ចាប់​វា​កាច់​បំបាក់​ណាស់៕ ចង់​ដឹង​លទ្ធផលកាន់តែជាក់ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង