Samsung បាន​ចាត់​ទុក​ថា​ Galaxy Note7 គ្មានលើលោកនេះ (វីដេអូ)

  • 2018-08-04 06:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បង្ហាញ​វីដេអូ​ស្ប៉តថ្មីមួយនៅលើគណនី Twitter របស់​ខ្លួន​ ជា​វីដេអូ​​ផ្សាយ​ពី​ Galaxy Note 9 ដោយ​ឃើញ​មាន​រៀប​រាប់​ពី​ត្រកូល Galaxy Note គ្រប់​ជំនាន់។

យ៉ាងណាក្ដី​ក្នុង​វីដេអូ​គេ​ប្រទះ​ឃើញ​បាត់​វត្តមាន​ Galaxy Note 7។ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

ក្នុងវីដេអូ​ស្ប៉ត​ឃើញ​ថា​បាន​រៀបរាប់ពី Galaxy Note 5 រួច​រំលង​ដល់​ Galaxy Note 8 យក​តែ​ម្ដង។ ក្រៅ​ពី​ Galaxy Note 7 សូម្បី​តែ​ Galaxy Note FE ដែល​ជា​ Galaxy Note 7 ​មិន​មាន​បញ្ហា​ថ្ម​នោះ​ ​ក៏​​មិន​ឃើញ​មាន​លេច​មុខ​ក្នុង​វីដេអូ​ស្ប៉ត​ដែរ។

តាម​រយៈ​ការ​បាត់​វត្តមាន​ Galaxy Note 7 នេះ​ គេ​អាច​សន្និដ្ឋាន​បាន​ថា​ Samsung បាន​ចាត់​ទុក​ថា​ Note 7 មិន​មាន​វត្តមាន​ក្នុង​លោក​នេះ​ទេ៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម