ការបោកប្រាស់កើតញឹកញាប់មួយ អ្នកប្រើ Facebook នៅកម្ពុជាគួរដឹង
- 2018-08-04 06:32:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការបោកប្រាស់កើតញឹកញាប់មួយ អ្នកប្រើ Facebook នៅកម្ពុជាគួរដឹង
ចន្លោះមិនឃើញ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD) នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការក្លែងបន្លំរបស់ក្រុម Hacker ជាទម្រង់តំណភ្ជាប់ (Link) ដែលតម្រូវឲ្យអ្នកប្រើប្រាស់ចូលទៅផ្លាស់ប្ដូរអ៊ីមែល និងលេងសម្ងាត់។
ACCD បានឲ្យដឹងថា ក្រុម Hacker បានប្រើប្រាស់វិធីសាស្ត្រ ផ្ញើជាអ៊ីមែល សារតាមរយៈទូរសព្ទដៃ សារតាមរយៈ Facebook ឬតាមកម្មវិធីផ្សេងៗ ដើម្បីឲ្យអ្នកប្រើប្រាស់ចូលទៅផ្លាស់ប្ដូរអ៊ីមែល និងលេខសម្ងាត់ ដែលនេះគឺជាវិធីបោកបញ្ឆោតរបស់ក្រុម Hacker ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់។
ACCD បន្តថា ក្រុម Hacker តែងតែប្រើប្រាស់ រូបភាព និងពាក្យឲ្យស្រដៀងនឹងគេហទំព័រដើម ដើម្បីបន្លំអ្នកប្រើប្រាស់ ដូចនៅក្នុងរូបខាងក្រោមនេះ៖
ចំណុចទី១: យើងអាចមានការច្រឡំជាមួយទំព័រ Facebook ឈ្មោះថា App Facebook ប្រសិនបើយើងមិនបានយកចិត្តទុកដាក់។
ចំណុចទី២: គេបានប្រើប្រាស់តំណភ្ជាប់ផ្សេងពី គេហទំព័រ Facebook.com ៕