សាកល្បងមើលចិត្តមនុស្ស តាមរយៈខែកំណើតទាំង១២
- 2018-08-04 06:29:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកល្បងមើលចិត្តមនុស្ស តាមរយៈខែកំណើតទាំង១២
ចន្លោះមិនឃើញ
តើអ្នកដឹងទេថា ខែនីមួយៗរបស់មនុស្សម្នាក់ៗ គឺអាចសង្កេតដឹងពីភាពខុសៗគ្នានៃចិត្តរបស់ពួកគេ នេះបើផ្អែកទៅតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ។ដើម្បីឲ្យបានដឹងកាន់តែច្បាស់ ខាងក្រោមនេះ គឺជាការបង្ហាញអត្តចរិតរបស់មនុស្សផ្សេងៗគ្នា ទៅតាមខែកំណើតទាំង១២។
១. មករា
អ្នកដែលកើតក្នុងខែមករា ជាមនុស្សមានមហិច្ឆតាខ្ពស់ មានគំនិតច្នៃប្រឌិតច្រើន។ ពេលខ្លះចូលចិត្តនៅស្ងប់ស្ងាត់ម្នាក់ឯង និងមានភាពរឹងរូសបន្តិចមែន ប៉ុន្តែដឹងថាធ្វើយ៉ាងណា ដើម្បីឲ្យអ្នកនៅជុំវិញខ្លួនបានសប្បាយចិត្ត។ ដោយសារតែអ្នកកើតក្នុងខែនេះ មានភាពវៃឆ្លាត ដូច្នេះហើយធ្វើឲ្យពួកគេ ចូលចិត្តរៀនសូត្រពីអ្នកដទៃផង និងបង្រៀនទៅអ្នកដទៃវិញផង។
២. កុម្ភៈ
ជាមនុស្សស្រលាញ់សេរីភាព មិនចង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃ ហើយអារម្មណ៍អាចនឹងប្រែប្រួលមិនទៀង ប៉ុន្តែមនុស្សប្រភេទនេះ គឺស្មោះត្រង់បំផុត និងចេះប្រើគំនិតវៃឆ្លាតរបស់ខ្លួន ដើម្បីជួយអ្នកដទៃផងដែរ។
៣. មិនា
ជាមនុស្សដែលពូកែអៀននិងលាក់អារម្មណ៍ មិនជាហ៊ានបង្ហាញឲ្យគេដឹង ទោះបីជាពេលដែលខ្លួនមានទុក្ខក៏ដោយ។ ពួកគេមានសណ្តានចិត្តល្អ មិនចេះនិយាយបញ្ឆិតបញ្ឆៀង និងចូលចិត្តត្រង់ទៅត្រង់មក។ នរណាមានមិត្តដែលកើតនៅក្នុងខែនេះ គឺចាត់ទុកថាសំណាងណាស់ ព្រោះពួកគេអាចយល់ពីចិត្តអ្នកដទៃបានយ៉ាងល្អ។
៤. មេសា
អ្នកកើតក្នុងខែមេសា ជាមនុស្សដែលឧស្សាហ៍ព្យាយាម មានថាមពល និងមានជំហរច្បាស់លាស់ពេលសម្រេចចិត្តលើរឿងអ្វីមួយ។ ពួកគេក៏ជាមនុស្សពោរពេញដោយភាពក្លាហាន ហ៊ានធ្វើអ្វីៗដោយមិនខ្លាចពីឧបសគ្គមករារាំងនោះឡើយ។
៥. ឧសភា
ជាមនុស្សដែលខ្លាំងរឹងមាំ ហើយតែងដាក់ចិត្តដាក់កាយ និងចេះផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង នៅក្នុងកិច្ចការផ្សេងៗ។ ពួកគេអាចនឹងឆេវឆាវបន្តិច ប៉ុន្តែក៏ចេះយល់សុខទុក្ខពីមនុស្សនៅក្បែរខ្លួន បានល្អបំផុត។
៦. មិថុនា
ជាប្រភេទមនុស្សរម្យទមសុភាពរាបសារ និងមានសម្តីស្រទន់ផ្អែមគួរឲ្យចង់ស្តាប់។ អ្នកកើតក្នុងខែមិថុនា ចូលចិត្តធ្វើអ្វីមួយដោយរំពឹងនូវលទ្ធផលល្អខ្ពស់ជានិច្ច។ បើនៅជាមួយមិត្តភ័ក្តិវិញ គឺចូលចិត្តធ្វើឲ្យគេសើច។
៧. កក្កដា
អ្នកដែលកើតក្នុងខែកក្កដា ជាមនុស្សចូលចិត្តភាពសប្បាយរីករាយខ្លាំង និងទៅដើរលេងនៅកន្លែងថ្មីប្លែកៗ។ ពេលខ្លះពួកគេពិបាកយល់ចិត្តបន្តិច ដោយសារតែមិនចូលចិត្តប្រាប់រឿងសម្ងាត់ សូម្បីតែជាមួយមនុស្សដែលខ្លួនជិតស្និទ្ធជាមួយ។ ទោះជាយ៉ាងណា ពួកគេជាមនុស្សស្មោះត្រង់ និងអាចពឹងពាក់បានគ្រប់ពេល។
៨. សីហា
ជាមនុស្សគ្មានភាពភ័យខ្លាចអ្វីទាំងអស់ ហើយក្លាហានខ្លាំងណាស់។ មនុស្សកើតនៅខែសីហា តែងមានគេឯងចូលចិត្តធ្វើតាមនិងសុំជាគំនិតយោបល់ ព្រោះពួកគេមានភាពជាអ្នកដឹកនាំខ្ពស់ និងយកចិត្តទុកដាក់ បារម្ភខ្វាយខ្វល់ពីបញ្ហាអ្នកដទៃ។
៩. កញ្ញា
ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ ចេះរៀបចំទុកដាក់ត្រឹមត្រូវមិនថារឿងផ្ទះសម្បែង លុយកាក់ ឬជីវិតឡើយ។ ពួកគេហ៊ានរិះគន់អ្នកដទៃ ពេលឃើញមានកំហុស ដើម្បីជួយកែលម្អមិនមែនបំបាក់ឡើយ។ មួយវិញទៀត មនុស្សកើតក្នុងនេះ តែងមានចំណេះដឹងខ្ពស់ និងការចងចាំល្អ។
១០. តុលា
អ្នកកើតក្នុងខែតុលាចូលចិត្តនិយាយច្រើន និងផ្តល់ក្តីស្រលាញ់ទៅកាន់មនុស្សនៅជុំវិញខ្លួន។ ហេតុនេះហើយ បានជាគេសម្បូរអ្នករាប់អានស្រលាញ់ច្រើនងដែរ។ មិនតែប៉ុណ្ណោះពួកគេមិនសូវខ្វល់ពីសម្តីអ្នកដទៃឡើយ សំខាន់គឺតែងធ្វើអ្វីដែលខ្លួនពេញចិត្ត។
១១. វិច្ឆិកា
ជាមនុស្សដែលមានគំនិតច្រើន ហើយមានសមត្ថភាពអាចគិតជ្រៅជ្រះ មិនធម្មតា។ ពួកគេក៏ជាមនុស្សដែលចង់ចេះ ចង់ដឹងអ្វីដែលថ្មីៗ ហើយមានភាពក្លាហាន និងតស៊ូអត់ធ្មត់ខ្លាំងណាស់។
១២. ខែធ្នូ
មនុស្សដែលកើតក្នុងខែនេះ មានចិត្តសប្បុរសជ្រះថ្លា និងយល់ច្បាស់ពីសង្គមខាងក្រៅ។ ភាពជោគជ័យធំ ជាអ្វីដែលគេប្រាថ្នាចង់បាន។ មនុស្សបែបនេះ ក៏មានឥទ្ធិពលណាស់ដែរចំពោះអ្នកដទៃ។
ចុះអ្នកទាំងអស់គ្នា កើតនៅក្នុងខែណាដែរ?
ចុចអាន៖