តារាចម្រៀងល្បី​ហុងកុង​ម្នាក់ ធ្លាក់ពីលើអគារបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ​

  • 2018-08-06 04:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ឈ្មោះ​របស់​ហុងកុង​ Ellen Joyce Loo បាន​ទទួលមរណភាព​ហើយនៅ​វ័យ​ ៣២ឆ្នាំ​ កាល​ពី​ថ្ងៃទី​ ០៥ ខែ​សីហា​ ដោយ​សារ​ឧប្បត្តិហេតុ​ធ្លាក់​ពី​លើ​អគារ។

ក្រុម​ប៉ូលិស​បាន​ទទួល​សេចក្ដី​រាយការណ៍​មក​​ថា​ មាន​មនុស្ស​ម្នាក់​បាន​ធ្លាក់​ពី​លើ​អគារ​ ដែល​មាន​ទីតាំង​នៅ​ផ្លូវ​ Sing Woo វេលា​ម៉ោង​ប្រមាណ ៩:៥០នាទីព្រឹក។

ប្រភព​មួយ​ពី​ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា​ អ្នក​ដែល​បាន​ស្លាប់​នោះ​គឺ​តារា​ចម្រៀង​ Ellen Joyce Loo។ នៅ​ពេល​នេះ​ក្រុម​ការងារ​ស៊ើបអង្កេត​ក៏​កំពុង​បន្ត​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ករណី​នេះ​ដែរ។

រម្លឹក​ពី​ប្រវត្តិ​ តារា​ស្រី​ដែល​ក្លាយខ្លួន​ជា​ Lesbian (នារី​តែង​ខ្លួន​ប្រុស)​រូប​នេះ​មាន​ដើម​កំណើត​ក្នុង​ទីក្រុង​ Toronto ប្រទេស​កាណាដា ហើយ​បាន​ផ្លាស់​មក​នៅ​ទីក្រុង​ហុងកុង​វិញ​នៅ​ពេល​មាន​អាយុ​ ៤​ឆ្នាំ។ ក្នុង​ឆ្នាំ​ ២០០១ ពោល​នៅពេល​នាង​មាន​អាយុ​ ១៥​ឆ្នាំ Ellen បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ជាមួយ​ Eman Lam៕

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ យី សុធារី