៤ សន្លឹក​ស្រស់​ស្អាត​អំពី​ Ronaldo និង​មិត្ត​ស្រី​កាន់​ដៃ​បណ្ដើរ​គ្នា​នៅ​អ៊ីតាលី ក្រោយ​ចូល​រួម​ Juventus

  • 2018-08-07 11:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Sun ក្នុង​ថ្ងៃ​នេះ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​បណ្ដើរ​មិត្ត​ស្រី​របស់​ខ្លួន នាង Georgina Rodriguez ជា​សាធារណៈ​នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី។

បើ​តាម​ប្រភព​ដដែល ការណ៍​ដែល​កីឡាករ​ព័រទុយហ្គាល់​ និង​មិត្ត​ស្រី មក​ទីក្រុង Milan គឺ​ដើម្បី​ធ្វើ​ការដើរផ្សារ​ទិញ​សំលៀកបំពាក់​។

ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នៅ​អ៊ីតាលី​ គូ​ស្នេហ៍​ទាំង​ពីរ ត្រូវ​បាន​ប្រទះ​ឃើញ​ថា​ស្ថិត​ក្នុង​សំលៀកបំពាក់​ហាក់​មាន​ភាព​សាមញ្ញ តែបែបមាន​តម្លៃថ្លៃ​។ Ronaldo ស្លៀក​អាវ​ស​មូល​ដៃ ខោ​ខោវប៊យ​ជើង​កំប៉ុង ស្បែក​ជើង​ប៉ាត់​តា រួមជាមួយ​វ៉ែនតា និង​មួក​ពណ៌​ខ្មៅ។ ដោយ​ឡែក​មិត្ត​ស្រី​របស់​កីឡាករ​ស្ថិត​ក្នុង​ឈុត​អាវ​យឺត​វាល​ក ខោ​ខ្លី​ពណ៌​ខ្មៅ ស្បែក​ជើង​កែង ហើយ​ដណ្ដប់​ពី​លើ​ដោយ​អាវ​ក្រៅ​វែង និងយួរកាបូបស្បែក។

ខាង​ក្រោម​ជា​រូបថត​ ៤ សន្លឹក​អំពី​ទិដ្ឋភាព Ronaldo និង​មិត្ត​ស្រី​បណ្ដើរ​គ្នា​នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី៖

ប្រភព៖ The Sun

សូម​បញ្ជាក់​ផង​ដែរ​ថា Ronaldo បាន​សម្រេច​មក​ចូល​រួម​ជាមួយ Juventus ពី Real Madrid កាល​ពី​ខែ​មុន បន្ទាប់​ពី​រួម​រស់​ជាមួយ​ក្លឹប​អេស្ប៉ាញ​អស់​រយៈ​ពេល​ជាង ៩​ឆ្នាំ។ ក្នុង​អំឡុង​ពេល​នេះ កីឡាករ​លេង​បាន​សរុប ៤៣៨ ប្រកួត​ឲ្យ​ក្លឹប និង​ស៊ុត​ចូល​សរុប ៤៥០ គ្រាប់ ព្រម​ទាំង​បាន​បំបែក​កំណត់​ត្រា និង​ពាន​ធំៗ​ជា​ច្រើន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី