ប៊ិច​ Galaxy Note 9 អាច​បញ្ជា​ថត​រូប​ ដូច​តេឡេ​

  • 2018-08-08 07:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ថ្មីៗ​ជា​ច្រើន​ទៀត​អំពី​ Galaxy Note 9 ​បន្ត​​លេច​ចេញ​ជា​ហូរហែ​ ដោយ​ចុង​ក្រោយ​នេះ​ជា​ដំណឹង​អំពី​ប៊ិច​ S-Pen, កាមេរ៉ា​​ រួម​ទាំង​តម្លៃ​លក់​ទៀត​ផង។

និយាយ​ពី​ប៊ិច​ S-Pen គឺ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ Bluetooth អាច​​ប្រើ​ធ្វើ​ជា​តេឡេ​ដើម្បី​ចុច​ថត​រូប, បញ្ជា​លើ​ផ្ទាំង​ Slide លើ​ទូរសព្ទ និង​បញ្ជា​មុខងារ​ផ្សេងៗ​ទៀត​​អាស្រ័យ​តាម​កម្មវិធី។ បន្ថែម​ពី​នេះ​ប៊ិច​ S-Pen នៅ​តែ​អាច​ប្រើ​ដើម្បី​សរសេរ​បាន​ដូច​មុន​ ជា​មួយ​អេក្រង់​ដែល​អាច​ដឹង​ពី​កម្លាំង​​សង្កត់​ ៤០៩៦ កម្រិត​ឯណោះ។

កាមេរ៉ា​អាច​ប្រែ​ប្រួល​ Aperture បាន​ដូច​ជា​ Galaxy S9/S9+ ប៉ុន្តែ​ Samsung បាន​បន្ថែម​បច្ចេកវិទ្យា​ AI បន្ថែម​ពី​លើ។ បច្ចេកវិទ្យា​នេះ​អាច​​បម្រែបម្រួល​ Settings នៃ​រូបភាព​​ដោយ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្ដែង។

លើ​ Note ​ក៏​អាច​ទ្រាំទ្រ​នឹង​មុខងារ​ DeX ​ថ្មី ដោយ​​អាច​ដំណើរ​ការ​បាន​ដោយ​ត្រូវ​ការ​ខ្សែ​ HDMI តែ​មួយ​ មិន​ត្រូវ​ការ​ដុំ​ដូច​មុន​នោះ​ទេ។

ចុង​ក្រោយ​ទាក់ទង​នឹង​តម្លៃ​ ជា​តម្លៃ​លក់​លើ​ទីផ្សារ​ចក្រភព​អង់គ្លេស​ ដោយ​ Note 9 ទំហំ​ ១២៨ GB មាន​តម្លៃ​ ៩០០ ផោន (ប្រមាណ​ ១ ១៦៤ ដុល្លារ) និង ទំហំ​ ៥១២ GB តម្លៃ​ ១ ១០០ ផោន (ប្រមាណ​ ១ ៤២៣ ដុល្លារ)៕​​​​​​​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង