Kourtney Kardashian និង​សង្សារ Younes Bendjima ទើប​តែ​បែកបាក់​ស្នេហា​ថ្មីៗ

  • 2018-08-08 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​បង​ប្អូន Kardashian គឺ Kourtney Kardashian ទើប​តែ​បែក​បាក់​ជាមួយ​សង្សារ​វ័យ​២៥​ឆ្នាំ Younes Bendjima ថ្មី​ៗ​នេះ បើ​តាម​ការ​រាយការណ៍​ពី​សំណាក់​សារព័ត៌មាន TMZ។ បើ​យោង​ទៅ​តាម​ប្រភព​ព័ត៌មាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា រឿង​រ៉ាវ​នេះ​បាន​បែក​ធ្លាយ​ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​ បាន​ Unfollow គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​បណ្ដាញ​សង្គម Instagram។

អ្នក​ទាំង​ពីរ​បាន​ចំណាយ​ពេល​ជាមួយ​គ្នា​ អស់​រយៈ​ពេល​ជិត​២​ឆ្នាំ​ បន្ទាប់​ពី​បាន​ជួប​គ្នា​លើក​ដំបូង​ក្នុង​កម្មវិធី Paris Fashion Week កាល​ពី​ឆ្នាំ ២០១៦។ មុន​​នេះ​បន្តិច​អ្នក​ទាំង​ពីរ​ដូច​ជា​មាន​បញ្ហា​ថ្នាំង​ថ្នាក់​ជាមួយ​គ្នា បន្ទាប់​ពី Younes បាន​បញ្ចេញ​ Comment មួយ​នៅ​លើ​រូបភាព​របស់ Kourtney នៅ​លើ​បណ្ដាញ​សង្គម​ Instagram។ សម្រាប់​ពេល​នេះ​ Younes រក​បាន​សង្សារ​ថ្មី​ទៅ​ហើយ​ ដែល​ជា​នារី​សញ្ជាតិ​មិកស៊ិក នេះ​បើ​តាម​ការ​រាយការណ៍​របស់ TMZ។ ថ្មីៗ​នេះ​ Kourtney ក៏​ទើប​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​លើ Instagram ដោយ​សរសេរ​ថា "កុំ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​​មួយ​នេះ" ទំនង​ជា​ឌឺដង​ទៅ​អោយ​អតីត​សង្សារ​ឬ​គ្រាន់​តែ​ជា Caption លេង​សើច​ក៏​ថា​បាន​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​រូប​ថត​ចុង​ក្រោយ​របស់ Younes នៅ​លើ​បណ្ដាញ​សង្គម​គឺ​​ជា​រូប​ភាព​របស់​ខ្លួន​ជាមួយ Kourtney៕

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ