Kovacic លា​ពី Real Madrid មួយ​រយៈ ហើយ​កំពុង​ចូល​ពិនិត្យ​សុខភាព​ជាមួយ​ក្លឹប​ថ្មី

  • 2018-08-08 13:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ចុះ​ផ្សាយ​របស់ Goal ខ្សែ​បម្រើ Mateo Kovacic កំពុង​ស្ថិត​នៅ​ទី​ក្រុង​ឡុងដុង​ដើម្បី​ធ្វើ​ការ​ពិនិត្យ​សុខភាព​ជាមួយ​ក្លឹប Chelsea។

កីឡាករ​នឹង​លេង​ឲ្យ​ក្លឹប​អង់គ្លេស​ក្នុង​ឋានៈ​ជា​កីឡាករ​ខ្ចី​ជើង​ពី Real Madrid ចំនួន​មួយ​រដូវ​កាល។

កីឡាករ​វ័យ ២៤ ឆ្នាំ Kovacic ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ភាគ​ច្រើន​វាយ​តម្លៃ​ខ្ពស់​ទាក់ទង​នឹង​ទម្រង់​លេង​របស់​ខ្សែ​បម្រើ។ ទោះ​ជា​យ៉ាង​ណា វត្តមាន​របស់​ខ្សែ​បម្រើ​ឆ្នើមៗ​ដូច​ជា Toni Kroos, Luka Modric និង Casemiro នៅ Real Madrid ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​ក្រូអាត​ច្រើន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង​ក្នុង​នាម​ជា​កីឡាករ​បម្រុង។

រយៈ​ពេល ៣ ឆ្នាំ​នៅ​ក្លឹប​អេស្ប៉ាញ ខ្សែ​បម្រើ Kovacic លេង​ឲ្យ​ក្លឹប​សរុប ១០៩ ប្រកួត និង​ស៊ុត​ចូល ៣ គ្រាប់។

យោង​តាម​ប្រភព​ដដែល វត្តមាន​របស់ Kovacic នៅ Chelsea ធ្វើ​ឲ្យ​ក្លឹប​កំពុង​ចរចា​ដើម្បី​ឲ្យ​ក្លឹប AC Milan ខ្ចី​ជើង​ខ្សែ​បម្រើ​ Tiemoue Bakayoko ចំនួន​មួយ​រដូវ​កាល៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី