លេងមែនទែនហើយ! ខេមរៈ សិរីមន្ត ត្រៀមមេធាវីប្តឹង ម៉ៃ សុគន្ធ ទាំងព្រឹក

  • 2018-08-09 01:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​នាទី​មុន​នេះ តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​បង្ហោះ​សារ​នៅ​លើ​ផេក​ផ្លូវការ​របស់​ខ្លួន​ថា មេធាវី​របស់​លោក​បាន​រៀប​ចំសំណុំ​បែបបទ និង​ភស្តុតាង​រួច​រាស់​អស់​ហើយ ដើម្បី​ប្តឹង​លោក ម៉ៃ សុគន្ធ។

ក្នុង​នោះ​តារាចម្រៀង ខេមរៈ សិរីមន្ត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​នឹង​ប្តឹង​លោក ម៉ៃ សុគន្ធ ពី​បទ​ញ៉ោះញ៉ុង បទ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ និង​ផល​ប្រយោជន៍​បុគ្គល​ជា​ដើម។ លោកថា "ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់នេះឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយក អ្វីដែលខ្លួនបានសាងចុះ"។

ការ​ប្តឹង​ផ្តល់​នេះ​កើត​ឡើង​បន្ទាប់​ពី​លោក ម៉ៃ សុគន្ធ បាន​បង្ហោះ​សារ និង​រូបភាព​ជា​ច្រើន​ក្នុង​ន័យ​រិះគន់​ដល់​តារា​ចម្រៀង ខេមរៈ សិរីមន្ត ទាក់​ទង​នឹង​ការ​ច្រៀង​បទ​បែក​ស្លុយ ពិសេស​ថ្មីៗ​នេះ​លោក​ចេះ​ឧទ្ធម្ភាចក្រ ទៅ​ធ្វើ​ជំនួញ​ដី​ធ្លីជាមួយ​ឧកញ៉ា ឡេង ណាវ៉ាត់ត្រា កាល​ពី​ពេល​ថ្មីៗ​នេះ។

អត្ថបទ៖ ដេត ធន្នី