Pixel 3 XL លេចធ្លាយរាងទាំងដុល ដូចចង់ដណ្ដើមចំណាប់អារម្មណ៍ពី Note 9

  • 2018-08-09 02:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​កន្លង​ទៅ​នេះ​ Google បាន​ប្រកាស​ចេញ​ឈ្មោះ​ពេញ​របស់​ Android P ​​ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ជ្រួលជ្រើម​នឹង​ដំណឹង​លេច​ធ្លាយ​របស់​ Galaxy Note 9។ រឹត​តែ​ចៃដន្យ​ថែម​ទៀត​នោះ ពេល​នេះ​មាន​លេច​ចេញ​រូបរាង​មួយ​ជំហរ​របស់ Pixel 3 XL ដែល​បាន​បង្ហាញ​ថា​ Google ហាក់​ចង់​ដណ្ដើម​ចំណាប់អារម្មណ៍​ពី​ Note 9 ដែល​ប្រកាស​ចេញ​នា​យប់​នេះ។

រូបរាង​ Google Pixel 3 XL ដូច​នឹង​អ្វី​ដែល​បាន​លេច​ធ្លាយ​កន្លង​មក​ ដោយ​មាន​​អេក្រង់​លាត​ពេញ​ផ្ទៃ​ ថែម​មាន​ឆក​មួយ​ដុំ។ តាម​រយៈ​វីដេអូ​បើក​ប្រអប់​បាន​បង្ហាញ​ដែរ​ថា​ Pixel 3 XL មិន​មាន​រន្ធ​ដោត​កាស​ 3.5 mm នោះ​ទេ ដោយ​ត្រូវ​ប្រើ​រន្ធ​ USB Type-C ជំនួស។

វីដេអូ​​ខាង​លើ​​ក៏​បាន​បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ​របស់​ Pixel 3 XL មាន​ដូច​ជា​ប្រើ​បន្ទះ​ឈីប​ Snapdragon 845, RAM ទំហំ​ ៤ GB, ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 9.0 Pie, មាន​អេក្រង់​កម្រិត​ ១៤៤០ x ២៩៦០ ភីកសែល និង មាន​ដង់ស៊ីតេ​រូបភាព​ ៤៩៤ ភីកសែល​ក្នុង​មួយ​អ៊ីញ។

Pixel 3 និង 3 XL រំពឹង​ថា​នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី​ ៤ ខែ​តុលា​ខាង​មុខ​នេះ ហើយ​​អាច​នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ភ្លាមៗ​ផង​ដែរ៕​​​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម