អ្នករស់នៅ៥តំបន់នេះ សូមប្រុងប្រយ័ត្ន ទឹកជំនន់បន្តកើនឡើង នៅប៉ុន្មានថ្ងៃខាងមុខ

  • 2018-08-09 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព័ត៌មាន​ថ្មី ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ពី​ស្ថានភាព​ទឹក​ជំនន់ នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​បន្ត​កើន​ឡើង ដោយសារ​កម្រិត​ទឹក​ភ្លៀង​បន្ត​ធ្លាក់ ក្នុង​តំបន់​ទាំង​៥​ ដូច​ខាងក្រោម។​

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម​ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ប្រព័ន្ធ​សម្ពាធ​ទាប​មួយ បាន​នឹង​កំពុង​អូស​កាត់​អាង​ទន្លេ​មេគង្គ ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ប៉ុន្តែ​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នៅ​មាន​ឥទ្ធិពល​ខ្សោយ ដោយ​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ភ្លៀង​តែ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម។

ក្រសួង​ធនធាន​ទឹក បាន​ព្យាករណ៍​ថា ស្ថានភាព​ទឹក​ជំនន់​ទឹក​ទន្លេ ក្នុង​ប្រទេស​កម្ពុជា នៅ៥តំបន់នេះ ដើម្បីដឹងជាដំណឹងជាមុន ចៀសវាងគ្រោះថ្នាក់។

១. ខេត្ត​ស្ទឹង​ត្រែង

ទឹក​នឹង​កើន​ឡើង​ដល់​កម្ពស់ ១០,៧៩ម៉ែត្រ ក្នុងរយៈពេល ១ ឬ ២​ថ្ងៃ​ទៀត (កម្រិត​កម្ពស់​ត្រូវ​ប្រុង​ប្រយ័ត្ន ១០,៧០ម៉ែត្រ)។

រូបភាពរដ្ឋបាលខេត្តស្ទឹងត្រែង

២. ខេត្ត​ក្រចេះ

ទឹក​នឹង​កើន​ឡើង​ដល់​កម្ពស់ ២១,៩៧ម៉ែត្រ (កម្រិត​កម្ពស់​ត្រូវ​ប្រុង​ប្រយ័ត្ន ២២,០០ម៉ែត្រ) ក្នុងរយៈពេល ២ ឬ ៣​ថ្ងៃ​ទៀត។

៣. ខេត្ត​កំពង់ចាម

រូបភាពរដ្ឋបាលខេត្តស្ទឹងត្រែង

ទឹក​នឹង​កើន​ឡើង​ដល់​កម្ពស់ ១៥,២៨ម៉ែត្រ (កម្រិត​កម្ពស់​ត្រូវ​ប្រុង​ប្រយ័ត្ន ១៥,២៨ម៉ែត្រ) ក្នុងរយៈពេល ៣ ឬ ៤​ថ្ងៃ​ទៀត។

៤. ចំពោះ​ទន្លេ​មេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប ទឹក​នឹង​បន្ត​កើន​ឡើង​បន្ថែម។

៥. បឹង​ទន្លេ​សាប ទឹក​មាន​កម្ពស់ ៥,៣៣ម៉ែត្រ ពោល​គឺ​នៅ​មាន​លទ្ធភាព​ស្រូប​យក​ទឹក​ជំនន់​បាន​ច្រើន​បន្ថែម។

អត្ថបទ៖ ពៅ រក្សា