ស្ងាត់ៗ​ធ្លាយ​តម្លៃ OPPO F9 នៅ​ប្រទេស​ថៃ ថែម​កាដូ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់

  • 2018-08-09 11:15:35
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រោយ​ល្ហិចល្ហៀង​កាលបរិច្ឆេទ​នៃ​ការ​ត្រៀម​ប្រកាស Oppo F9 ក្នុង​ប្រទេស​វៀតណាម​នា​ថ្ងៃ​ទី ១៥ សីហា ដំណឹង​មួយ​ផ្សេង​ទៀត​បង្ហោះ​លើ​ទំព័រ OPPO Thailand ឲ្យ​ដឹង​ថា ត្រកូល F-Series ជំនាន់​ក្រោយ​នេះ​ ក៏​នឹង​បើក​ការ Pre-Order នា​ថ្ងៃ​ទី ១១ សីហា​ក្នុង​ប្រទេស​ថៃ​ដូច​គ្នា។

ប្រភព​បាន​ទម្លាយ​ចេញ​នូវ F9 ស្ថិត​ក្នុង​ជម្រើស ២ ពណ៌​រួម​មាន​ពណ៌​ខៀវ (Twilight Blue) និង​ពណ៌​ក្រហម (Sunrise Red)។ ផ្អែក​តាម​រូបភាព​អាច​សន្មត​ថា​ម៉ូឌែល​នេះ​ពិត​ជា​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ក្រោយ អម​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ និង​មុខងារ​សាក​ថ្ម​រហ័ស VOOC Charge សាក ៥ នាទី​អាច​និយាយ​គ្នា​បាន​ដល់ ២ ម៉ោង។

Oppo F9 នឹង​ប្រកាស​លក់​ក្នុង​តម្លៃ ១០ ៩៩០ បាត ឬ​ប្រហែល ៣៣០ ដុល្លារ ពោល​បើ​ Pre-Order ចន្លោះ​ថ្ងៃ​ទី ១១ ដល់ ២៩ សីហា នោះ​អ្នក​នឹង​ទទួល​បាន​កាបូប​ស្ពាយ Oppo Smart Bag, VIP Card និង​ធានា​លើ​ការ​ផ្លាស់ប្ដូរ Screen ការពារ​អេក្រង់​រយៈ​ពេល ១ ឆ្នាំ​ទៀត​ផង៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:


ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា