Galaxy Note 9 ចេញ​ជា​ផ្លូវ​ការ​ តម្លៃចាប់ពី ៩៩៩ ដុល្លារ​

  • 2018-08-09 16:32:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 9 បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​មុន​នេះ​បន្តិច​​ក្នុង​ព្រឹត្តិការ​ Galaxy Unpacked នៅ​ទីក្រុង New York សហរដ្ឋអាមេរិក។

ការ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​របស់​ Galaxy Note 9 បាន​​បញ្ជាក់​នូវ​ពាក្យ​ចចាមអារ៉ាម​ចេញ​ផ្សាយ​កន្លង​មក​ ពី​ចំណុច​ពិសេសៗ​របស់​ស្មាតហ្វូន​កូន​កាត់​ Tablet មួយ​នេះ។ Galaxy Note 9 នៅ​តែ​រក្សា​រូបរាង​ដូច​ជា​ Galaxy Note 8 ​ដែល​ចេញ​ឆ្នាំ​មុន​ ប៉ុន្តែ​បាន​ប្រែ​ប្រួល​ត្រង់​ការ​​ប្ដូរ​​ទ្រនាប់​ស្កេន​ម្រាម​ដៃ​មក​នៅ​ចំ​កណ្ដាល​វិញ។

Note 9 មាន​ក្រាល​ដោយ​អេក្រង់​ Super AMOLED ដែល​មាន​ទំហំ​ ៦,៤ អ៊ីញ​ អាច​បង្ហាញ​រូប​ក្នុង​កម្រិត ១៤៤០ x ២៩៦០ ភីកសែល។ អេក្រង់​នេះ​ទៀត​សោត​គឺ​ជា​ប្រភេទ​ Gorrilla Glass 6 ជំនាន់​ចុង​ក្រោយ​ ​មាន​ភាព​រឹង​មាំ​បំផុត​ អាច​ធន់​។

បន្ទះ​ឈីប​ ២ ប្រភេទ​ត្រូវ​បាន​គេ​​បំពាក់​​​លើ​​ Galaxy Note 9 ​សម្រាប់​លក់​នៅ​ទីផ្សារ​ផ្សេងៗ​គ្នា​ ដោយ​នៅ​សហរដ្ឋអាមេរិក និង​ចិន​​ប្រើ​ Snapdragon 845 និង​ តំបន់​ដទៃ​ទៀត​ប្រើ​ Exynos 8910 ហើយ​មាន​អម​ដោយ​ RAM ទំហំ​ ៦ GB។ ជា​លើក​ដំបូង​ អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​តូច​បំផុត​គឺ​មាន​ចាប់​ពី​ ១២៨ GB ដល់​ ៥១២ GB ដោយ​អាច​បន្ថែម​ទំហំ​តាម​មេមូរី​កាត។

កាមេរ៉ា​ខាង​ក្រោយ​​របស់​ Note 9 ​មិន​ខុស​ពី​ Galaxy S9/S9+ ខ្លាំង​នោះ​ទេ ពោល​មាន​កាមេរ៉ា​ភ្លោះ​ទំហំ ១២ MP + ១២ MP និង​ កាមេរ៉ា​មេ​អាច​ផ្លាស់​ប្ដូរ​ Aperture ពី​ f/1.5 ទៅ f/2.4។ លើ​ឡេន​ទាំង​ពីរ​គ្រាប់​​មាន​បច្ចេកវិទ្យា​ទប់​លំនឹង​ OIS , អាច​ថត​វីដេអូ​បែប​ Super Slo-Mo នៅ​ល្បឿន​ ៩៦០ ប្លង់/វិនាទី និង​ថត​វីដេអូ​បាន​កម្រិត​ 4K។

​​​​កាមេរ៉ា​ភ្លោះ​នេះ​កាន់​តែ​វៃ​ឆ្លាត​ជាង​មុន​ ដោយ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ AI អាច​ប្រែ​ប្រួល​ Settings នៃ​រូបភាព​​ឲ្យ​កាន់​តែ​ទាក់​ទាញ​ ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់​ស្ដែង។ ឧទាហរណ៍​ថា​ពេល​​ថត​ពពក​វា​នឹង​ធ្វើ​ឲ្យ​ពណ៌​នៃ​ពពក​​កាន់​តែ​ខៀវ​ដិត​ និង ណែនាំ​ពី​រូប​ដែល​ព្រាល​​ជា​ដើម។

ប៊ិច​ S-Pen លើ​ Note 9 កាន់​តែ​ពិសេស​លើស​ពី​មុន​ ដោយ​​មាន​បំពាក់​នូវ​ប្រព័ន្ធ​ Bluetooth ហេតុ​នេះ​អាច​ប្រើ​ធ្វើ​ជា​តេឡេ​បញ្ជា​ ដូច​ជា​បញ្ជា​ថត​រូប, បញ្ជា​ផ្ទាំង​ Slide និង​ បញ្ជា​មុខងារ​ផ្សេងៗ​ទៀត​តាម​កម្មវិធី​នីមួយៗ។

Galaxy Note 9 នឹង​មាន​លក់​លើ​ទីផ្សារ​ធំៗ​លើ​សកល​លោក​ចាប់​ពី​ថ្ងៃ​ទី​ ២៤ ខែ​សីហា​នេះ​ ដោយ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​មាន​តម្លៃ ដុល្លារ​​ ដល់ ដុល្លារ៕

​ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិ​​ផ្សេង​ទៀត​របស់​ Galaxy Note 9 ៖

  • កាមេរ៉ា​មុខ​ទំហំ​ ៨ MP មាន​មុខងារ​ Autofocus
  • ថ្ម​ទំហំ​ ៤០០០ mAh
  • មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ, មុខងារ​ស្កេន​ប្រស្រីភ្នែក និង ស្កេន​មុខ​
  • សមត្ថភាព​​ធន់​នឹង​ទឹក​ក្នុង​កម្រិត​ IP68 ​

អត្ថបទ៖ សុខហេង