គ្រូ​បង្វឹក​ថ្មី​របស់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​បង្ហាញ​មុខ​នៅ​ថ្ងៃ​ទី ១២​ខាង​មុខ​នេះ

  • 2018-08-10 01:35:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​ប្រកាស​ថា​នឹង​ធ្វើ​ការ​ប្រកាស​តែងតាំង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ថ្មី ​នៅ​ថ្ងៃ​ទី​១២​ខាង​មុខ​នេះ​ហើយ ដើម្បី​ត្រៀម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​នានា។

គ្រូ​បង្វឹក​ថ្មី​មិន​ទាន់​ដឹង​ថា​នរណា​ម្នាក់​នៅ​ឡើយ​ទេ ខណៈ​ដែល​គ្រូ​បង្វឹក​ចាស់​គឺ​លោក ប្រាក់ សុវណ្ណារ៉ា។ ក្រុម​គោ​ព្រៃ​កម្ពុជា ​នៅ​ឆ្នាំ​នេះ​មាន​ពាន​រង្វាន់​ធំ​មួយ​ដែល​ត្រូវ​ចូល​រួម​ប្រកួត​គឺ AFF Suzuki Cup ​ដែល​ត្រូវ​ធ្វើ​ឡើង​នៅថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៨។ សម្រាប់​ក្រុម​កម្ពុជា ​បាន​បែងចែក​ពូល​រួច​រាល់​ហើយ គឺ​ស្ថិត​ក្នុង​ពូល A ​ជាមួយ​ក្រុម​វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ​និង​ឡាវ៕

អត្ថបទ៖ មុន្នីរម្យ