យប់​បិទ​ទីផ្សារ​ដោះដូរ Everton ឆក់​បាន​កីឡាករ​ Barcelona ២​នាក់

  • 2018-08-10 01:54:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Everton បាន​ចុះ​កុងត្រា​ផ្ទេរ​យក​​ខ្សែ​ការពារ​កូឡុំប៊ី​ Yerry Mina ពី Barcelona ក្នុង​តម្លៃ​២៧,១៩​លាន​ផោន និង​យក​បាន​ខ្សែ​បម្រើ​ Andre Gomes ​ម្នាក់​ទៀត ក្នុង​លក្ខខណ្ឌ​​​ខ្ចី​ជើង នៅ​យប់​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អង់គ្លេស។

Mina បាន​ចុះ​កុងត្រា​៥​ឆ្នាំ​ជាមួយ Everton ខណៈ Barca ក៏​បាន​ដាក់​លក្ខខណ្ឌ​អាច​ទិញ​មក​វិញ​នៅ​ពេល​ដែល​ក្លឹប​ត្រូវ​ការ។ ចំពោះ Gomes វិញ ត្បិត​ខ្ចី​ជើង​តែ Everton ត្រូវ​បង់​២​លាន​ផោន​ឲ្យ​ទៅ Barca។ ក្រៅ​ពី​កីឡាករ​ពីរ​រូប​ខាង​លើ​ក្លឹប​ក្នុង Premier League មួយ​នេះ​ក៏​បាន​នាំ​ចូល​ខ្សែ​ការពារ Bernard ពី​ក្លឹប Shakhtar Donetsk ផង​ដែរ។

ការ​មក​ដល់​របស់​កីឡាករ​ប្រេស៊ីល Bernard គ្មាន​តម្លៃ​ខ្លួន​ទេ ដោយ​សារ​គេ​ផុត​កុងត្រា​ជាមួយ Shakhtar។ ការ​មក​ដល់​របស់ Mina មានន័យ​ថា​២​សប្ដាហ៍​ចុងក្រោយ Everton បាន​ចំណាយ​​ជាង​៦០​លាន​ផោន ក្នុង​នោះ​ពួក​គេ​ទើប​តែ​ទិញ Richarlison ពី Watford ក្នុង​តម្លៃ​៣៥​លាន​ផោន៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម