មកស្គាល់កំពូលប្រទេសទាំង១០ ផលិតមាសច្រើនបំផុតលើពិភពលោក

  • 2018-08-11 03:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍ GFMS Gold Survey 2018 បាន​ឲ្យ​ដឹង​ថា ចិន គឺ​ជា​ប្រទេស​ដែល​ផលិត​មាស​បាន​ច្រើន​បំផុត​លើ​ពិភពលោក សរុប​ចំនួន ៤២៦,‌១តោន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​គឺ​ជា​ការ​ថយ​ចុះ ៦ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ខណៈ​រដ្ឋាភិបាល​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​បំពុល​បរិស្ថាន និង​បង្កើន​ការ​យល់​ដឹង​អំពី​បរិស្ថាន។ មិន​តែ​ប៉ុណ្ណោះ បើ​តាម​គេហទំព័រ Chinadaily បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​ធ្លាក់​ចុះ​ប្រចាំ​ឆ្នាំ​ដំបូង ចាប់​តាំង​ពី​ឆ្នាំ២០០៨។

យ៉ាង​ណា​មិញ ក្រៅ​ពី​ចិន ប្រទេស​ទាំង​៩​ទៀត​ដែល​ផលិត​មាស​បាន​ច្រើន​បំផុត​រួម​មាន៖

អូស្រា្តលី៖ ២៩៥តោន

រុស្ស៊ី៖ ២៧០,៧តោន

សហរដ្ឋអាមេរិក៖ ២៣០តោន

កាណាដា៖ ១៧៥,៨តោន

ប៉េរូ៖ ១៦២,៣តោន

ឥណ្ឌូនេស៊ូ៖ ១៥៤,៣តោន

អាហ្វ្រិកខាងត្បូង៖ ១៣៩,៩តោន

ម៉ិកស៊ីកូ៖ ១៣០,៥តោន

ហ្គាណា៖ ១០១,៧តោន

ប្រភព៖ The Jakarta Post   ប្រែ​សម្រួល៖ សេង ឡុង