មិនឆ្ងាយទេ ត្រឹមកំពតនេះឯង! លំហែកាយមិនឆ្អែតនៅបឹងកាឡូបែបធម្មជាតិពិតៗ

  • 2018-08-11 04:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឹង​កាឡូធម្មជាតិ​មួយ​មាន​ចំងាយ ប្រមាណ ២​គីឡូមែត្រ​ ពី​សារមន្ទី​ខេត្តកំពត លោកអ្នក​អាច​លំហែកាយ​ជួប​ជុំ​ជាមួយ​គ្រួសារ​ក្នុង​ថ្ងៃឈប់​សម្រាក​យ៉ាង​រីករាយ​បំផុត​។

Yellow Sun Hostel ដែល​កន្លែង​ស្នាក់​នៅ​ជា​លក្ខណៈ​បឹង​កា​ឡូ​បែបធម្មជាតិ ​មួយ​នៅ​ខេត្ត​កំពត​ ​មាន​សួន​ច្បារ​ និង​ បារ​សម្រាប់​លេង​ ​​កម្សាន្ត ​មិនតែប៉ុណ្ណោះ​ យើង​អាច​ជិះ​ទូក​លេង​កម្សាន្តតាម​មាត់​បឹងទៀត​ផង។

​ដោយ​ឡែក​​ បន្ទប់​ស្នាក់​នៅ​វិញ ​សម្រាប់​ថ្ងៃធម្មតា រឺថ្ងៃបុណ្យ បន្ទប់បឹងកាឡូមាត់ទឹក រឺជិតមាត់ទឹក តម្លៃត្រឹមតែ ១២ដុល្លារក្នុងមួយយប់។ បោះតង់មួយយប់ ៥ ដុល្លារ មានតង់ ពូក ខ្នោយ ភួយ និងកន្សែងអាចគេងបានពីនាក់។ ជាងនេះទៀត​ ក៏មាន​បន្ទប់ប្រភទធំបែប Dorm គេងបាន ១០នាក់ មួយនាក់ ៤ដុល្លារក្នុង មួយយប់។

បន្ទប់ Dorm

រូបភាព៖ Yellow Sun Hostel Kampot​

អត្ថបទ៖ ស៊ិន សាវ៉េត