មើលយូរៗទៅ មុខ​សាន់​ឆាយ ២០១៨ ដូច​គ្នា​ខ្លាំង​ទៅ​នឹង Yang Mi កាល​ពី​មុន

  • 2018-08-12 07:08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​រឿង "Meteor Garden 2018” ទទួល​បាន​ភាព​ល្បីល្បាញ​មក តារា​សម្ដែង​ស្រី Shen Yue ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន។

កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​លេង​បណ្ដាញ​​ម្នាក់​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ជា​ខ្លាំង ខណៈ​រូប​គេ​បាន​រក​ឃើញ​រូបភាព​របស់​តារា​សម្ដែង Yang Mi កាល​ពី​មុន មាន​មុខមាត់​ដូច​គ្នា​ខ្លាំង​ទៅ​នឹង​តារា​សម្ដែង​ស្រី​ជំនាន់​ក្រោយ​ Shen Yue។

តារា​សម្ដែង Shen Yue ជា​តារា​សម្ដែង​ចិន​ស្រករ​ក្រោយ។ នាង​​ធ្លាប់​បង្ហាញ​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ច្រើន​គួរ​សម​ដែរ ប៉ុន្តែ​ទទួល​បាន​ភាព​ល្បីល្បាញ និង​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​ថត​ខ្សែ​ភាពយន្ត​ភាគ "Meteor Garden 2018” ក្នុង​តំណែង​ជា​តួឯក​ស្រី៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា