មកស្គាល់ភ្នំហួសាន កន្លែងឡើងភ្នំដ៏គ្រោះថ្នាក់បំផុត តែទេសភាពស្អាតដូចឋានសួគ៌
- 2018-08-12 08:17:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ភ្នំហួសាន កន្លែងឡើងភ្នំដ៏គ្រោះថ្នាក់បំផុត តែទេសភាពស្អាតដូចឋានសួគ៌
ចន្លោះមិនឃើញ
មកស្គាល់ភ្នំ Huashan (Shan ក្នុងភាសាចិនបកប្រែថា ភ្នំ) ស្ថិតក្នុងខេត្តស៊ីអាន ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនៅប្រទេសចិន។ ភ្នំហួសាន ឬ ភ្នំហួ គឺជាភ្នំសក្ការៈមួយក្នុងចំណោមភ្នំសក្ការៈទាំង៥របស់ចិន ហើយវាក៏ត្រូវបានគេស្គាល់ថាជាកន្លែងឡើងភ្នំដ៏គ្រោះថ្នាក់បំផុតក្នុងលោក។
ភ្នំនេះមានកំពូលចំនួន៥ គឺកំពូលខាងលិច កើត ជើង ត្បូង និង កណ្តាល ហើយចំណុចដែលខ្ពស់បំផុតមានកម្ពស់ដល់ទៅ ២ ១៥៥ ម៉ែត្រ។ ៥ ទៅ ៧ ម៉ោង
ដើម្បីទៅដល់ជណ្ដើរឡើងនៅលើចង្កេះភ្នំ គេអាចឡើងតាមជណ្តើរជើងក៏បាន ឬ ជិះទូខ្សែកាប (cable car) ក៏បាន។ តាមជណ្តើរជើងចំណាយពេលប្រហែល៤ម៉ោង តាមទូខ្សែកាបចំណាយពេល១៥នាទី។ ប៉ុន្តែនៅពេលទៅដល់ចង្កេះភ្នំគេត្រូវដើរឡើងភ្នំដោយចំណាយពេល ៥ ទៅ ៧ ម៉ោងទៀតបើចង់ឡើងទៅដល់កំពូលទាំង៥។
ប្រសិនបើអ្នកដែលសម្រេចចិត្តដើរតាមជណ្តើរជើង ដោយមិនជិះ cable car ដែលត្រូវចំណាយ ២២ ដុល្លារ ទេ គេត្រូវចំណាយពេលប្រហែល១១ម៉ោង ដើម្បីដើរសព្វលើភ្នំ ពោលគឺឡើងភ្នំតាំងពីព្រលឹមស្រាងៗរហូតដល់ព្រលប់ទើបដើរចប់។
មានទូខ្សែកាប២ខ្សែ ដើម្បីឡើង។ មួយទៅកំពូលភ្នំខាងជើង និង មួយទៀតទៅកំពូលភ្នំខាងលិច ដែលសម្រាប់ចុះប៉ុណ្ណោះ។ ត្បិតវាជាកន្លែងដ៏គ្រោះថ្នាក់បំផុត ប៉ុន្តែភ្ញៀវទេសចរកុះករខ្លាំង។ គ្រាន់តែឈរតម្រង់ជួររង់ចាំជិះ cable car យ៉ាងហោចណាស់ត្រូវចំណាយពេល៣ម៉ោងកន្លះនៅពេលមានមនុស្សច្រើន។
ការឡើងភ្នំតាមរយៈ cable car កាត់តាមជ្រលងភ្នំ ក្រោមមេឃចុះអ័ព្ទ ហាក់ដូចនៅក្នុងពិភពមួយទៀតអីចឹង។ កំពូលខាងជើងខ្ពស់ជាងគេ។ នៅលើកំពូលភ្នំមានកន្លែងមួយឈ្មោះថា "ជម្រាលពពក" ថ្មចោទខ្លាំងនៅសងខាង មិនសូវមានមនុស្សអ៊ូអរ ស្ថិតនៅទីខ្ពស់បំផុត ជាប់នឹងពពក ធ្វើឲ្យអ្នកមានអារម្មណ៍ដូចនៅលើស្ថានសួគ៌។
ចុះពី cable car អ្នកឡើងភ្នំទាំងអស់ត្រូវដើរដោយជណ្តើរជើងដ៏ចោទខ្លាំងបំផុតឡើង ដើម្បីដើរទៅកាន់កំពូលភ្នំផ្សេងៗទៀត។ នៅចំណុចខ្លះ ខ្ពស់ហើយចោទខ្លាំងសឹងតែត្រង់ភ្លឹង។ អ្នកខ្លាចខ្ពស់មិនគួរប្រថុយឡើយ។
Harrison Jacobs អ្នកសារព័ត៌មានរបស់ Business Insider ដែលបានទៅដល់ទីនោះ និង ដកពិសោធន៍ជាលើកដំបូងបានរៀបរាប់ថា នៅពេលលោកឡើងតាមជញ្ជាំងដែលខ្ពស់ និង ចោទខ្លាំងបំផុត ពឹងទាំងស្រុងទៅលើខ្សែក្រវ៉ាត់ដែលចងជាប់នឹងខ្លូនលោកហើយ។ ពេលកំពុងឡើង លោកងាកក្រោយខ្នងគ្មានឃើញអ្វីឡើយក្រៅពីពពក ហើយ ប្រសិនបើខ្សែក្រវ៉ាតថ្លោះធ្លយយ៉ាងណាដឹងតែ bye-bye ហើយ៕