ប្រើជំនាន់ទី ៨ មិនទាន់បានស្រួលបួលផង Intel គ្រោងចេញ CPU ជំនាន់ទី ៩ ទៀតបាត់!

  • 2018-08-13 07:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាម​អារ៉ាម​បានលើក​ពី​ក្រុមហ៊ុន​ផលិត CPU ធំ​ជាង​គេ​លើ​លោក Intel គ្រោង​បញ្ចេញ​នូវ CPU ជំនាន់​ទី ៩ ថ្មី​បំផុត​របស់​ខ្លួន នា​ដើម​ខែ​តុលា​ឆ្នាំ ២០១៨ នេះ​ហើយ។

ផលិតផល​ជំនាន់​ថ្មី​របស់ Intel ជា​ប្រភេទ Refresh Version ដែល​នៅ​តែ​​ប្រើស្ថាបត្យ​កម្ម Coffee Lake (Coffee Lake Architecture) ដែល​មាន​ទំហំ ១៤ ណាណូម៉ែត្រ​ដដែល ព្រោះ​ស្ថាបត្យកម្ម Cannon Lake ដែល​ផលិត CPU ទំហំ ១០ ណាណូម៉ែ​ត្រ​ថ្មី​នោះ ត្រូវ​ពន្យារ​ពេល​ចេញ​ដល់​ទៅ​ឆ្នាំ ២០១៩ ឯណោះ។ យ៉ាងណាមិញ ឈីប CPU ស៊េរីថ្មី​ជំនាន់​ទី ៩ នេះ អាច​នឹង​ចេញ​មក ៣ ស៊េរី​ដែល​មាន​ Core i9, Core i7 និង Core i5 ដែល​មាន​ចំនួន​គ្រាប់ (core) ដល់​ទៅ ៨ ឯណោះ។

តាម​ការ​លេចឮមក​ទៀត​នោះ CPU Intel Core i9-9900K ដែល​ជា​ប្រភេទ CPU កំពូល​របស់ Desktop ក្នុង​ជំនាន់​ទី ៩ នេះ នឹង​មាន ៨ cores អាច​បំបែក​ជា ១៦ threads ហើយ​វា​នឹង​មាន Cache L3 ដែល​នឹង​មាន​ទំហំ​រហូត​ដល់ ១៦ MB ភ្ជាប់​ជាមួយ​នឹង​ក្រាហ្វិក​កាត​ស្រាប់ Intel UHD 620។ មិន​ត្រឹម​តែ Intel Core i9 ទេ ដែល​នឹង​ទទួល​បាន​ការ​ដំឡើង​ដល់ ៨ cores នោះ សូម្បីតែ Intel Core i7 ក៏​នឹង​មាន​ប្រភេទ ៨ cores ៨ threads ដែរ ហើយ Intel Core i5 នឹង​មាន CPU ៦ cores ៦ threads។

តាម​របាយការណ៍​បន្ថែម ក្រុមហ៊ុន Intel នឹង​ធ្​វើការ​បញ្ចេញ​លក់ CPU ប្រភេទ Unlocked ដែល​អាច overclock បាន ហើយ CPU ប្រភេទ​ផ្សេងៗ នឹង​បញ្ចេញ​លក់​នា​ឆ្​នាំក្រោយ។ ដូចនេះ អ្នក​ប្រើប្រាស់​​កុំព្យូរទ័រ​ទាំងឡាយ អាច​នឹង​ត្រូវ​រង់់ចាំ​ប្រភេទ CPU ជំនាន់​ទី ៩ ដែល​ត្រូវ​នឹង Motherboard របស់​ខ្លួន​ប៉ុន្មាន​ខែ​ក្រោយ​មក​ទៀត។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ