ទិន្នន័យបង្ហាញថា ផលិតផល Apple Device ប្រើបានតែ ៤ ឆ្នាំប៉ុណ្ណោះ
- 2018-08-13 03:23:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិន្នន័យបង្ហាញថា ផលិតផល Apple Device ប្រើបានតែ ៤ ឆ្នាំប៉ុណ្ណោះ
ចន្លោះមិនឃើញ
ការវិភាគផ្អែកលើទិន្នន័យផ្ដល់ដោយ Apple បានបង្ហាញពីអាយុកាលរបស់ផលិតផល Apple រួមទាំង iPhone, iPad។
ដោយស្គាល់តួលេខឧបករណ៍កំពុងប្រើ (Active Device) ក៏ដូចជាតួលេខ Device បានលក់ អាចប៉ាន់ប្រមាណដឹងពីអាយុកាលជាមធ្យមរបស់ Device បាន។
អ្នកវិភាគលោក Horace Dediu ពី Asymco បានប៉ាន់ប្រមាណអាយុកាលរបស់ Device ចូលនិវត្តន៍ ឬលេងប្រើ ប្រហែល ៧៥០ លាន ដោយយកចំនួនលក់ជាបន្តបន្ទាប់សរុប ២.៩៥ ពាន់លាន ដកចេញ Device នៅប្រើប្រមាណ ១.៣ ពាន់លានគ្រឿង។
ជាលទ្ធផលបង្ហាញថា អាយុកាលរបស់ Apple អាចត្រូវបានប៉ាន់ស្មាននៅចន្លោះពេលវេលារវាង បច្ចុប្បន្ន និង ត្រីមាសទី ៣ ឆ្នាំ ២០១៣ ឬ ១៧ ត្រីមាស ឬ ៤ ឆ្នាំ ៣ ខែ។
ការគណនានេះ រួមបញ្ចូលទាំង Macs, iPhones, iPads, iPod Touch និង Apple Watch ដោយមិនបានផ្ដោតលើប្រភេទផលិតផលជាក់លាក់នោះទេ។ ប្រភេទ Hardware មួយចំនួន អាចប្រើយូរជាងគ្នា ដែលពិបាកក្នុងការរកតួលេខជាក់លាក់ បើ Apple មិនផ្ដល់ទិន្នន័យលម្អិតបន្ថែម។
គួរដឹងផងដែរ លោក Dediu បានគណនាអាយុកាលជាមធ្យមរបស់ Device លែងប្រើក្នុងត្រីមាសនីមួយៗ ផ្អែកលើក្រាហ្វទិន្នន័យ។ ក្រាហ្វនេះ ក៏បង្ហាញពីអាយុកាលកើនឡើងពី ត្រីមាសនីមួយៗ តាំងពីឆ្នាំ ២០១២ ដូចនេះ Apple device ប្រហែលអាចមានលទ្ធភាពប្រើបានយូរជាងនេះ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ