ភ្ញាក់ផ្អើលពេលដឹងព្រះជន្ម អ្នកអង្គម្ចាស់ដ៏ស្រស់សង្ហា នរោត្ដម រស្មីខែមមុន្នី

  • 2018-08-13 07:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមមុន្នី ជា​ព្រះបុត្រា​ នៃសម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ទើប​តែគម្រប់​វ័យ​២១​ព្រះវស្សាតែប៉ុណ្ណោះ ។ នៅថ្ងៃ២កើត ខែស្រាពណ៌ ព.ស. ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ​២០១៨ នេះ គឺ​ជា​ថ្ងៃ​ចម្រើន​ជន្មាយុ​គម្រប់​២១ព្រះវស្សា​របស់​ទ្រង់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Royal du Cambodge។

អ្នកអង្គម្ចាស់ និងសម្ដេច​ព្រះ​បរមនាថ​នរោត្ដម សីហមុនី

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ព្រះរាជនត្តា(ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ពោល​ទ្រង់​​គឺ​ជា ព្រះ​បុត្រា នៃ​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង​ឯកឧត្ដម កែវ ពុធរស្មី។  ទ្រង់​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ នៅ​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ នៅ​ឯ( American Academy of Dramatic Arts) នៅ​ទីក្រុងLos Angeles។ ទ្រង់​បាន​ប្រសូត​នៅ​ទីក្រុង​ចាកាតា​ ពេល​ដែល​ព្រះបិតា​របស់​ទ្រង់​បាន​ធ្វើ​ជា​ទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី។ បន្ទាប់​មក អ្នកអង្គ​ម្ចាស់​នរោត្ដម រស្មីខែមុន្នី ក៏​បាន​សិក្សា​នៅ​ទីក្រុង​ Kuala Lumpur និង​ទីក្រុង ប៊ែកឡាំង ។

អ្នកអង្គម្ចាស់ និងព្រះមាតា ព្រះបិតា

​យោង​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់ Royal du Cambodge ពេល​ទ្រង់យាង​ត្រឡប់​មក​កម្ពុជា ទ្រង់​ក៏​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​នៅ​សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) មុន​ពេល​ទ្រង់​បាន​ផ្លាស់​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក។

ទ្រង់​បាន​ទទួល​គោរមងារ​ជា អ្នកអង្គម្ចាស់​នរោត្ដម រស្មីខែ​មុន្នី ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ព្រះ​បរមនាថ​នរោត្ដម សីហមុនី ដែល​ត្រូវ​ជា​ព្រះបិតុលា​របស់​ទ្រង់។ កាល​ទ្រង់​នៅ​វ័យ​កុមារ ត្រូវ​បាន​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ​ ព្រះបាទ​សម្ដេច​នរោត្ដម​សីហនុ សព្វ​ព្រះរាជ​ហរទ័យ​ជា​ខ្លាំង ទៅ​លើ​ទេព​កោសល្យ​ផ្នែក​តន្ត្រី​របស់​ទ្រង់៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម