ឃើញ Note 9 ​ថ្ម​ធំ​អ៊ីចឹង​កុំ​ភ័យ ​នាយក​ក្រុមហ៊ុន​ចេញ​មុខ​ធានា​ហើយ

  • 2018-08-13 07:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​Galaxy Note 9 មាន​បំពាក់​​ថ្ម​ទំហំ​ដល់​ ៤០០០ mAh ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​កើត​ចិត្ត​អារម្មណ៍​ពី​សុវត្ថិភាព​នៃ​ថ្ម​ដ៏​ធំ​នេះ និង​ព្រួយ​ចិត្ត​ថា​ខ្លាច​ជួប​ហេតុការណ៍​ដូច​ Galaxy Note 7។

ទាក់ទង​នឹង​ចំណុច​នេះ​លោក​ DJ Koh នាយក​ប្រតិបត្តិ​នៃ​​ជំនួញ​ទូរសព្ទ​របស់​ Samsung បាន​​និយាយ​កាល​ពី​ថ្មីៗ​នេះ​ថា​ ៖ "ថ្ម​របស់​ Galaxy Note 9 គឺ​មាន​សុវត្ថិភាព​បំផុត។ អ្នក​ប្រើ​ប្រាស់​​មិន​បាច់​បារម្មណ៍​ពី​បញ្ហា​ថ្ម​ទៀត​នោះ​ទេ”។

គួរ​ដឹង​ថា​ Samsung បាន​រៀប​ចំ​ក្រុម​ត្រួត​ពិនិត្យ​គុណភាព​ថ្មី​មួយ​​កាល​ពី​ឆ្នាំ​មុន​ ដើម្បី​ប្រាកដ​ថា​​ផលិតផល​នីមួយៗ​របស់​ក្រុមហ៊ុន​​មាន​គុណភាព​​ត្រឹម​ត្រូវ​ មិន​មាន​បញ្ហា។ ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​នេះ​ក៏​ធ្វើ​ការ​ផ្លាស់​ប្ដូរ​​ផ្នែក​​ផ្សេងៗ​ជា​ច្រើន​នៃ​សង្វាក់​ផលិតកម្ម​ ដើម្បី​ធានា​ថា​​នឹង​គ្មាន​ហេតុការណ៍​ដូច​ Galaxy Note 7 កើត​ឡើង​ម្ដង​ទៀត៕​​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង