ទើបចេញ​ថ្ងៃមុនសោះ Nokia 7 plus អាច Update ឡើង Android 9 មុខ​គេ​បង្អស់​បាត់

  • 2018-08-13 08:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​សម្រាប់ អតិ​ថិ​ជន Nokia 7 plus ទាំងអស់​ក្នុងពេល​ឆាប់ៗ​នឹង​ទ​ទូល​បានការ​Update ទៅ​Android Pie មុខ​គេ​បង្អស់​ក្នុង​ចំណោម​ទូរសព្ទNokia ស្មា​ត​ហ្វូន​ទាំងអស់​។​

បន្ទាប់ពី​ការ​ប្រកាស​ពី Android 9 Pie ពី Google, HMD Global Oy ដែល​ជា​អាជ្ញាប័ណ្ណ​ផ្តាច់មុខ​នៃ​ទូរ​ស័ព្ទ Nokia បានបង្ហាញ Android developer (​អ្នកបង្កើត​កម្មវិធី​ដល់ Android) ជំនាន់​ចុងក្រោយ​គឺ DP 4 (Beta 4) សម្រាប់ Nokia 7 plus ។ Beta 4 នេះ​គឺជា​ជំហាន​ចុងក្រោយ​ដែល​ផ្តល់​បទពិសោធន៍​កាន់តែ​កៀក​របស់ Android 9 Pie ពិតប្រាកដ។​

ដើម្បី​ជួយ​អ្នកបង្កើត​កម្មវិធី (developer) ធ្វើតេស្ត និង​បង្កើន​សមត្ថភាព​កម្មវិធី​របស់​ពួកគេ​ ក្នុង​ការ​ត្រៀមលក្ខណៈ​ដើម្បី​ទទួលបាន certificate ពី Google Play Store នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie ។ រហូតមកដល់​ពេល​នេះ​មាន​អ្នកប្រើ​ Nokia ស្មា​ត​ហ្វូន​ចំនួន​ជាង ៦៥ ០០០ នាក់​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ពិសោធន៍​ Beta នេះ និង​កម្មវិធី​ពិសោធ​ន៏​របស់​អ្នកបង្កើត​កម្មវិធី (Developers preview programs)​។​

ជាមួយ​នឹង Beta ចុងក្រោយ​បំផុត​របស់ Android P នឹង​ជួយ​ឲ្យ Nokia 7 plus អាច​ប្តូរ​យ៉ាង​លឿន​រវាង​កម្មវិធី​ដោយ​ប្រើ​ប៊ូ​តុង​ផ្ទះ omnidirectional home button ថ្មី​ក៏ដូចជា​ធ្វើ​ឱ្យ​ការ​បំបែក​អេក្រង់​(Split screen views)​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដំណើរការ​។​

ប្រសិនបើ​អ្នកមាន​ទូរ​ស័ព្ទ​ Nokia 7 plus សូម​ចុច https://www.nokia.com/en_int/phones/developer ដើម្បី​ចុះឈ្មោះ​និង​update​។

ព័ត៌មានលម្អិតពី Nokia 7 plus និង​តម្លៃ អាច​ចូលអានលម្អិត​តាមរយៈ Link មួយ​នេះ

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំន​ង​៖ sokpheng.kieng@hmdglobal.com,
HMD Press Office: press@hmdglobal.com ៕

អត្ថបទ៖ ថា ម៉ាលីដា